website_news:20172906003

ពលករខ្មែរ២២៥នាក់ ដែលត្រូវថៃឃាត់ខ្លួន នឹងត្រូវបញ្ជូនទៅតុលាការនិងបញ្ជូនមកស្រុកវិញ

http://www.rasmei-kampuchea-news.html ដោយ ៖មុនីរ័ត្ន ថ្ងៃទី 28 មិថុនា 2017 ម៉ោង 04:28:PM

(ភ្នំពេញ)៖ ពលករខ្មែរជាង២០០នាក់ ដែលអាជ្ញាធរមានសមត្ថកិច្ចថៃចាប់ខ្លួនជាមួយពលករភូមា ជាង១០០នាក់នឹងត្រូវសមត្ថកិច្ចបញ្ជូនទៅតុលាការដើម្បីចាត់វិធានការតាមច្បាប់ បន្ទាប់ពីរកឃើញថា ពួកគេបានកាន់ប័ណ្ណការងារក្លែងក្លាយ និងពុំមានឯកសារត្រឹមត្រូវ ចូលទៅធ្វើការងារ និងស្នាក់នៅខុសច្បាប់ក្នុងប្រទេសថៃ។ ពលករខ្មែរ និងពលករភូមា ប្រមាណជិត៤០០នាក់ ត្រូវបានសមត្ថកិច្ចថៃចាប់ខ្លួនកាលពីថ្ងៃ២២ ខែមិថុនា ឆ្នាំ២០១៧នៅកន្លែងស្នាក់នៅរបស់ពលករសំណង់ ក្នុងស្រុកបាងឡាមុង ខេត្តឈុនបុរី ប្រទេសថៃ។

លោកជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្យតយិការអន្តរជាតិ បានឲ្យដឹងកាលពីថ្ងៃទី២៨ ខែមិថុនា ថាស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ បានទាក់ទងជាមួយអាជ្ញាធរថៃ ហើយទទួលបានព័ត៌មានថា ក្នុងចំណោមពលករខ្មែរចំនួន២២៥នាក់ ដែលត្រូវបានសមត្ថកិច្ចថៃឃាត់ខ្លួន កាលពីថ្ងៃ២២ មិថុនា ២០១៧ នៅកន្លែងស្នាក់នៅរបស់ពលករសំណង់ ក្នុងស្រុកបាងឡាមុងខេត្តឈុនបុរី ប្រទេសថៃ ពលករចំនួន៤០នាក់ មានបណ្ណពណ៌ស៊ីជម្ពូរតែធ្វើការខុសកន្លែង ពលករ២នាក់មានបណ្ណអនុញ្ញាតការងារក្លែងក្លាយ និងពលករ១៨៣នាក់ ពុំមានឯកសារអ្វីទាំងអស់។

អ្នកនាំពាក្យក្រសួងការបរទេសបានបញ្ជាក់ថា ពលករខ្មែរដែលពុំមានឯកសារ ត្រូវបានអាជ្ញាធរថៃបញ្ជូនទៅការិយាល័យអន្តោប្រវេសន៍ ដើម្បីរៀបចំបញ្ជូនត្រឡប់មកកម្ពុជាវិញ រីឯពលករដែលមានបណ្ណពណ៌ស៊ីជម្ពូរ តែធ្វើការខុសកន្លែងនិងមានបណ្ណអនុញ្ញាតការងារក្លែងក្លាយ នឹងត្រូវបញ្ជូនឡើងតុលាការ៕

website_news/20172906003.txt · Last modified: 2017/06/29 09:49 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki