website_news:20172906004

សូមរំលែកទុក្ខផងមិនដឹងកូនចៅអ្នកណាទេ ពលករខ្មែរមួយរូបទៀតហើយដែលបានស្លាប់ នៅពេលកំពុងបំរើការងារក្នុងរោងចក្រ ដោយគ្រែនស្ទូចដែកបានដាច់ខ្សែធ្លាក់លើ

https://www.khmernews.news/article/archives/ By ណារ៉ា June 28, 2017

(កូរ៉េខាងត្បូង) ពលករមួយរូបទៀតហើយដែលបានស្លាប់ នៅពេលកំពុងបំរើការងារក្នុងរោងចក្រ ដោយគ្រែនស្ទូចដែកបានដាច់ខ្សែធ្លាក់លើបណ្តាលស្លាប់នៅកន្លែង ដំណឹងនេះធ្វើអោយពលកខ្មែរ ទូទាំងប្រទេសប្រទេសកូរ៉េ មានការសោកស្តាយនឹងស្តុកក្តួលចិត្តអាណិតដល់មិត្តរួមឈាមរូបនេះជាខ្លាំង ។

ហេតុការណ៍នេះបានកើតឡើងកាលពី ថ្ងៃច័ន្ទ ទី២៦ ខែមិថុនា ឆ្នាំ២០១៧ ម្សិលមិញនេះ ដែលគាត់មានឈ្មោះ ផៃ ផល មានស្រុកកំណើតនៅភូមិព្រែកលាវ ឃុំរកាអា ស្រុកកងមាស ខេត្តកំពង់ចាម ក្រោយការមកបំរើការងារជាពលកនៅប្រទេសកូរ៉េបានមួយរយៈ គាត់បានត្រលប់ទៅរៀបការនៅស្រុកកំណើតទើបតែបានបួនខែប៉ុណ្ណោះ ។ ក្រុមការងារយើងកំពុងព្យាយាមទាក់ទងទៅកន្លែងការងាររបស់គាត់ ដើម្បីសាកសួរពណ៌មានបន្ថែម ដូច្នេះសូមរង់ចាំនូវពណ៌មានលំអិតចុងក្រោយបំផុត។

website_news/20172906004.txt · Last modified: 2017/06/29 09:53 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki