website_news:20172906009

ជនស៊ីវិលនៅភាគខាងត្បូងហ្វីលីពីនត្រូវបង្ខំឲ្យធ្វើជាទាសករផ្លូវភេទពួកឧទ្ទាម

http://www.phnompenh-daily-news.html 29-June-2017

ហ្វីលីពីន ៖ ទីភ្នាក់ងារព័ត៌មានរ៉យទ័របានផ្សាយថា ជនស៊ីវិលដែលត្រូវចាប់ធ្វើជាចំណាត់ខ្មាំងនៅភាគខាងត្បូងប្រទេសហ្វីលីពីនត្រូវពួកក្រុមឧទ្ទាមបង្ខំឲ្យកាន់សាសនាឥស្លាម វាយបង្ខំឲ្យចូលព្រះវិហារ រៀបការជាមួយក្រុម Moute និងធ្វើជាទាសករផ្លូវភេទរបស់ពួកក្រុមប្រយុទ្ធនេះ។ អ្នកនាំពាក្យយោធាហ្វីលីពីនលោក Jo-Ar Herrera ថ្លែងថា ទាំងនេះគឺជាអ្វីដែលកំពុងកើតមានលើជនរងគ្រោះដែលត្រូវចាប់ធ្វើចំណាត់ខ្មាំង ដែលលោកថា នោះជាសារធាតុអាក្រក់ពីកំណើតរបស់ពួកក្រុមឧទ្ទាម ហើយបានបំពានធ្ងន់ធ្ងរដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ត្រី។

ដោយឡែកប្រធានាធិបតីហ្វីលីពីនបានថ្លែងថា លោកមានការសោកស្តាយ និងក្រៀមក្រំចំពោះ ហេតុការណ៍ដែលកើតឡើងនៅភាគខាងត្បូង ហើយសន្យាថា នឹងរៀបចំទីក្រុងនោះឲ្យបានប្រសើរឡើងវិញ៕

website_news/20172906009.txt · Last modified: 2017/06/29 13:43 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki