website_news:20172906010

អាជ្ញាធរថៃត្រៀមបញ្ជូនខ្លួនពលករខ្មែរខុសច្បាប់ចំនួន472នាក់ទៀតទៅប្រទេសកម្ពុជាវិញ

http://www.khmer-chonburi.com/archives/ June 29, 2017

អាជ្ញាធរថៃត្រៀមបញ្ជូនខ្លួនពលករខ្មែរខុសច្បាប់ចំនួន472នាក់ ដែលធ្វើការខុសច្បាប់នៅក្នុងតំបន់នានានៅប្រទេសថៃ ហើយត្រូវសមត្ថកិច្ចថៃនៅតាមបណ្ដាខេត្តមួយចំនួនចាប់ខ្លួនបាន។

កាលពីថ្ងៃពុធ ទី28 ខែមិថុនា ឆ្នាំ2017 លោក Benchawat Swarawat, អធិការប៉ូលិសខេត្តស្រះកែវ ប្រទេសថៃ បានប្រាប់អ្នកសារព័ត៌មានថៃ មួយអោយដឹងថា អាជ្ញាធរប៉ូលិសអន្តោប្រវេសន៍ខេត្តស្រះកែវ ត្រៀមនឹងបញ្ជូនខ្លួនពលករខ្មែរខុសច្បាប់ ចំនួន472 នាក់ ដែលធ្វើការខុសច្បាប់នៅក្នុងបណ្ដាខេត្តមួយចំនួនរួច ត្រូវសមត្ថកិច្ចថៃឃាត់ខ្លួនកាលពីថ្មីកន្លងទៅនេះ មានដូចជា. ខេត្ត Saraburi, Phra Nakhon Si Ayutthaya, Samut Prakan and Pattani. ។

ពលករខ្មែរខុសច្បាប់ទាំងអស់ត្រូវបានអាជ្ញាធរបញ្ជូនមកខេត្ដស្រះកែវ រួចធ្វើការបញ្ជូនបន្តទៅតាមព្រំដែនគោក ស្រុកអារញ្ញយាថេត ច្រកទ្វារអន្តរជាតិ ខ្លងលឹក-ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដើម្បីឲ្យវិលត្រឡប់ទៅប្រទេសកម្ពុជាវិញតាមនយោបាយរបស់ប្រទេសថៃ។

website_news/20172906010.txt · Last modified: 2017/06/29 15:31 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki