website_news:2017290801

ក្រឡាប់រថយន្តដឹកពលករខ្មែរទៅមកពីវ៉ៃ(BoderPass) នៅជាយដែនបណ្ដាលឲ្យពលករ15នាក់រងរបួសធ្ងន់

http://pheaktraprak.com/archives/ โดย เพียะตรา ประ สิงหาคม សីហា 28, 2017

BreakingNews: កាលពីវេលាម៉ោង19:40នាទីយប់ ថ្ងៃច័ន្ទ ទី28 ខែសីហា ឆ្នាំ2017 មានករណីគ្រោះថ្នាក់ចរាចរក្រឡាប់រថយន្តដឹកពលករខ្មែរត្រឡប់មកពីត( Boxer pass)នៅខាងជាយដែនខ្មែរ ខណៈធ្វើដំំណើរតាមផ្លូវបណ្ដាលអោយមានមនុស្សរងរបួសធ្ងន់និងស្រាលជាច្រើននាក់។ ហេតុការណ៍នេះបានកើតឡើងនៅត្រង់ចំណុច សាលារៀនខ្លងបន ស្រុកប៉ូងណាមរ៉ន ខេត្តចាន់បុរី ប្រទេសថៃ។ ប្រភពបឋមពីកន្លែងកើតហេតុបានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរខាងលើនេះ មានពលករចំនួន15នាក់ បានរងរបួស ក្នុងនោះមាន2នាក់រងរបួសធ្ងន់ ជនរងគ្រោះទាំងអស់ត្រូវភ្នាក់ងារសង្គ្រោះស្រុកប៉ូងណាមរ៉ន បញ្ជូនយកទៅសង្គ្រោះនៅមន្ទីរពេទ្យស្រុកប៉ូងណាមរ៉ន និង មន្ត្រីពេទ្យសយដាវ។

website_news/2017290801.txt · Last modified: 2017/08/29 10:59 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki