website_news:2017290803

កម្ពុជាជាប្រទេសសមាជិកអាស៊ានទី១ ធ្វើសច្ចាប័នទៅលើ អនុសញ្ញាអាស៊ាន ស្តីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស

http://www.cen.com.kh/local/ (ថ្ងៃទី 29 សីហា 2017, ម៉ោង 02:03:PM) | ដោយ: មុនីរាជ

ភ្នំពេញ: កម្ពុជាជាប្រទេសសមាជិកអាស៊ានទី១ ក្នុងការធ្វើសច្ចាប័នទៅលើអនុសញ្ញាអាស៊ាន ស្តីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ជាពិសេសស្ត្រី និងកុមារ និងផែនការ សកម្មភាពអាស៊ានប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ជាពិសេសស្ត្រី និងកុមារ។ ហើយក្រោយមកមានប្រទេស៥ទៀត បានធ្វើសច្ចាប័នបន្ទាប់ពីប្រទេសកម្ពុជា។ នេះបើតាមការបញ្ជាក់របស់លោក Leul Mekonnen ប្រធានបេសកកម្មទេសន្តរប្រវេសន៍ អន្តរជាតិប្រចាំកម្ពុជា។ អង្គការទេសន្តរប្រវេសន៍អន្តរជាតិ (IOM) និងគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស បានធ្វើសិក្ខាសាលាស្តីពីការសម្របសម្រួល ការយល់ដឹង អំពីអនុសញ្ញាអាស៊ានស្តីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ជាពិសេសស្ត្រី និងកុមារ និងផែនការសកម្មភាពអាស៊ានប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ជាពិសេសស្ត្រី និងកុមារ នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧ នៅសណ្ឋាគារ រ៉ាហ្វ័ល ឡឺរ៉ូយ៉ាល់ភ្នំពេញ។

លោក Leul Mekonnen ប្រធានបេសកកម្មទេសន្តរប្រវេសន៍អន្តរជាតិ ប្រចាំកម្ពុជា បានថ្លែងថា កម្ពុជាជាប្រទេសទី៤ នៅក្នុងអាស៊ានដែលបានរៀបចំជាសិក្ខាសាលា ដើម្បីពិភាក្សាអំពីផែនការសកម្មភាពអាស៊ាន ក៏ដូចជាអនុសញ្ញានេះ។ លោកអបអរសាទរចំពោះរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើជាប្រទេសសមាជិកអាស៊ានទី១ ក្នុងការធ្វើសច្ចាប័ន ទៅលើអនុសញ្ញាអាស៊ានស្តីពីការប្រយុទ្ធប្រឆាំង អំពើ ជួញដូរ មនុស្ស ជាពិសេសស្ត្រី និងកុមារ។ ហើយក្រោយមកមានប្រទេស៥ទៀត បានធ្វើ សច្ចាប័នបន្ទាប់ពីប្រទេសកម្ពុជា។ អនុសញ្ញាប្រឆាំងការជួញដូររបស់អាស៊ាន ជា ពិសេសជួញដូរស្ត្រី និងកុមារ និងផែនការសកម្មភាពអាស៊ាន គឺជាឯកសារ ស្របច្បាប់ ផ្នែកគតិយុត្តិរបស់អាស៊ានប្រយុទ្ធប្រឆាំងនិងការជួញដូរមនុស្ស ការពារ ជនរងគ្រោះ ដោយសារការជួញដូរ និងសម្រួលដល់យន្តការ ក្នុងការ សម្រប សម្រួល រវាងប្រទេសអាស៊ានទាំងអស់។

អនុសញ្ញានេះ ជាវត្តមានមួយដ៏សំខាន់ និងមានសារៈ ប្រយោជន៍ជាច្រើននៅក្នុងតំបន់ក្នុងការប្រយុទ្ធប្រឆាំងក្នុងការជួញដូរមនុស្ស និង ជម្រុញ ការអនុវត្តឲ្យមានប្រសិទ្ធភាពទៅលើការអនុវត្តទៅលើការអនុវត្តនៅ ប្បញ្ញត្តិ សំខាន់ដែលស្ថិតនៅក្រោមអនុសញ្ញានេះ។ ហើយជាការប្តេជ្ញាចិត្តដ៏ខ្លាំង ដែលបង្ហាញ ពីការសហការប្រទេសជាសមាជិកអាស៊ានទាំងអស់ ដើម្បីឈានជំហានឲ្យមាន ប្រសិទ្ធភាព និងអត្ថន័យក្នុងការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស។ លោកបានបន្តថា នៅតែមានឧបសគ្គរួមរវាងប្រទេសទាំងអស់ ការជួញដូរមនុស្ស តែមាន លក្ខណៈសកល និងសាំញុំាំ នៅទូទាំងសកលលោកនៅមានការ ខ្វះខាត ក្នុងការសហការគ្នាជាច្រើន ពីព្រោះការជួញដូរមនុស្សជាបញ្ហាពាក់ព័ន្ធសិទ្ធិមនុស្ស និងការធ្វើអាជីវកម្មទៅលើមនុស្សផ្ទាល់តែម្តង។ បញ្ហាភាពក្រីក្រ របស់ ប្រជាជន ក៏បានរួមចំណែកឲ្យសកម្មភាព នៃការជួញដូរមនុស្សវាកាន់តែរីកតែខ្លាំងផងដែរ៕

website_news/2017290803.txt · Last modified: 2017/08/29 15:24 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki