website_news:2017290902

បញ្ចប់សវនាការរឿងក្ដីទណ្ឌិត នាង ប៊ុនធឿន សាលក្រមនឹងប្រកាសថ្ងៃ១១តុលា

http://www.daem-ampil-news.html សុក្រ, ២៩ កញ្ញា ២០១៧ 13:08 ដោយ: គិរី ID:014

កណ្ដាល៖សាលាដំបូងខេត្តកណ្ដាល នៅថ្ងៃទី២៩ ខែកញ្ញានេះបានបញ្ចប់សវនាការ រឿងក្ដីទណ្ឌិត នាង ប៊ុនធឿន ហើយសាលក្រមគ្រោង ប្រកាសនៅថ្ងៃទី១១ ខែតុលា ខាងមុខនេះ ។ ទណ្ឌិតនាង ប៊ុនធឿន អាយុ៥៧ឆ្នាំ ជាប់ចោទចំនួនពីរបទល្មើស គឺ រួមភេទជាមួយអនីតិជន អាយុក្រោម១៥ តាមមាត្រា៤២ ច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងការធ្វើអាជីវកម្មផ្លូវភេទ និងបទប៉ុនប៉ងរំលោភសេពសន្ថវៈ តាមមាត្រា២៧និង២៣៩នៃក្រមព្រហ្មទណ្ឌ ។

លោក រស់ សាវិន ប្រធានការិយាល័យ ប្រឆាំងការជួញដូរផ្លូវភេទ និងការពារអនីតិជន ខេត្តកណ្តាល ធ្លាប់បានឱ្យដឹងថា ជនសង្ស័យធ្លាប់ ជាប់ពន្ធនាគារត្រពាំងថ្លុងចំនួន២០ឆ្នាំពីបទរំលោភសម្លាប់ និងបានចេញពីគុកក្នុងអំឡុងឆ្នាំ២០០៤ ហើយកាលពីអំឡុងខែធ្នូ ឆ្នាំ២០១៥ ជនសង្ស័យបានប៉ុនប៉ង រំលោភក្មួយស្រីសាច់ថ្លៃម្នាក់អាយុ១៩ឆ្នាំ ។ ប៉ុន្តែ ពុំបានសម្រេច រួចក្រោយមកក៏បានរំលោភក្មួយស្រី ម្នាក់ទៀតឈ្មោះ អាយុ១០ឆ្នាំ រហូតបានសម្រេច៣លើក ៕

website_news/2017290902.txt · Last modified: 2017/10/02 12:14 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki