website_news:2017290904

ថៃបញ្ជូនសពពលករខ្មែ២នាក់ ប្រគល់ឲ្យសាច់ញាតិ

http://www.kaoh-santiphap ដោយ ៖ ម៉ុត សារុន (28-09-2017 20:16)

បន្ទាយមានជ័យ ៖ សាកសពពលករខ្មែរ២នាក់ ម្នាក់ដេកស្លាប់ និងម្នាក់ទៀតឆក់ចរន្តអគ្គិសនី ត្រូវបានភាគីថៃបញ្ជូនឲ្យសាច់ញាតិតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតក្នុងពេលតែមួយ នៅរសៀលថ្ងៃទី២៨ កញ្ញា ២០១៧នេះ។ ជនរងគ្រោះដេកស្លាប់ជាកម្មកររោងចក្រនំ នៅខេត្តឈុនបូរី ប្រទេសថៃ និងមានទីលំនៅភូមិនិងឃុំចាម ស្រុកកំពង់ ត្របែកខេត្តព្រៃវែង។ ជនរងគ្រោះឈ្មោះ សឹង សារ៉ាន់ ភេទប្រុស អាយុ២៦ឆ្នាំ។តាមសាច់ញាតិប្រាប់ថា ជនរងគ្រោះដេកស្លាប់សង្ស័យខ្យល់គ កាលពីយប់ថ្ងៃទី២៦ថ្មីៗនេះ។

ដោយឡែកសពឆក់ចរន្តអគ្គិសនីជាកម្មករសំណង់នៅក្រុងបាងកក និងមានទីលំនៅភូមិនិងឃុំព្រែកក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម។ ជនរងគ្រោះឈ្មោះ កូយ ហួត ភេទប្រុស អាយុ២៤ឆ្នាំ ជាកម្មករសំណង់។ តាមសាច់ញាតិប្រាប់ថា ជនរងគ្រោះត្រូវបានចរន្តអគ្គីសនីឆក់ស្លាប់ កាលពីវេលាម៉ោងជាង១រសៀល ថ្ងៃទី២៦ កញ្ញា ២០១៧ ខណៈចាប់ប៉ះចំខ្សែភ្លើងដាច់គ្មានអ្នករុំឲ្យបានត្រឹមត្រូ វ។ សពទី១(ដេកស្លាប់)ត្រូវបានសាច់ញាតិបូជានៅវត្តបាលិលេយ្យ ក្នុងក្រុងប៉ោយប៉ែត ហើយយកធាតុទៅស្រុកកំណើតព្រោះការដឹកឆ្ងាយត្រូវចំណាយសាហ៊ុយជួលថ្លៃពេក។ ចំណែកសពទី២(ឆក់ចរន្តអគ្គិសនី)ត្រូវបានសាច់ញាតិជួលរថយន្តដឹកបន្តទៅស្រុកកំណើតដើម្បីធ្វើបុណ្យតាមប្រពៃណី៕

website_news/2017290904.txt · Last modified: 2017/10/02 12:06 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki