website_news:2017290905

ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំទីក្រុងហូជីមិញ ជួយសង្រ្គោះស្រ្តីខ្មែរ ២នាក់

http://www.daem-ampil-news.html ព្រហស្បតិ៍, ២៨ កញ្ញា ២០១៧ 15:06 ដោយ: ដើមអម្ពិល ID:039

ភ្នំពេញ៖ ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំទីក្រុងហូជីមិញ ប្រទេសវៀតណាម បានសហការជាមួយអាជ្ញាធរ មានសមត្ថកិច្ចវៀតណាម ជួយសង្រ្គោះ ស្ត្រីខ្មែរចំនួន ២នាក់ ដែលត្រូវមេខ្យល់បោកឲ្យ ទៅរៀបការជាមួយជនជាតិចិន កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧ ។

យោងតាមសេចក្ដី ប្រកាសព័ត៌មានរបស់ ក្រសួងការបរទេសខ្មែរ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧នេះ បានឲ្យដឹងថា នារីរងគ្រោះដែល ត្រូវបានមេខ្យល់ បោកបញ្ឆោតនាំធ្វើដំណើរកាត់ តាមប្រទេសវៀតណាម ដើម្បីទៅរៀបការជាមួយ បុរសជនជាតិចិន នៅប្រទេសចិននោះរួមមាន៖ ១- ឈ្មោះ ផ.ផ អាយុ២៩ឆ្នាំ មកពីស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម, ២-ឈ្មោះ ក.ស.គ អាយុ៣៤ឆ្នាំ មកពីស្រុកបារាយណ៍ ខេត្តកំពង់ធំ ។

សេចក្ដីប្រកាសបន្តថា ស្ថានអគ្គកុងស៊ុលកម្ពុជា បានទទួលយកស្រ្តីរងគ្រោះទាំង ២នាក់ មកស្នាក់នៅបណ្តោះអាសន្ននៅ ស្ថានអគ្គកុងស៊ុល ផ្តល់អាហារបរិភោគគ្រប់គ្រាន់ ហើយបានជូនដំណើរ ពួកគេត្រឡប់មកកម្កុជាវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិបាវិត-ម៉ុកបាយ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧ និងបានប្រគល់ជូនអាជ្ញាធរកម្ពុជា ដើម្បីបញ្ជូនទៅស្រុកកំណើតវិញផងដែរ ៕

website_news/2017290905.txt · Last modified: 2017/10/02 12:09 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki