website_news:2017290906

រដ្ឋាភិបាលថៃ សន្យាការពារពលករខ្មែរ ធ្វើការស្របច្បាប់ នៅថៃ

http://www.daem-ampil-news.html សុក្រ, ២៩ កញ្ញា ២០១៧ 13:00 ដោយ: ស សំណាង ID:049

ភ្នំពេញ៖ក្នុងជំនួបទ្វេភាគីរវាងសម្តេច ហេង សំរិន ប្រធានរដ្ឋសភា និងលោកឯកអគ្គរាជទូតថៃ ចប់អាណត្តិនៅកម្ពុជា លោក ណាតា វុធ ផូទីសារ៉ូ បានលើកឡើងថា រដ្ឋាភិបាលថៃសន្យា ជួយការពារពលករខ្មែរ ដែលធ្វើការស្របច្បាប់ នៅក្នុងប្រទេសថៃ។

ផ្តល់បទសម្ភាសន៍ ដល់អ្នកសារព័ត៌មានក្រោយជំនួប ព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧ លោក កែវ ពិសិដ្ឋ នាយកខុទ្ទកាល័យសម្តេច ហេង សំរិន បានលើកឡើងថា អគ្គរាជរដ្ឋទូតថៃ ចប់អាណត្តិនៅកម្ពុជានិយាយថា កន្លងមកសមត្ថកិច្ចគ្រប់លំដាប់ បានធ្វើការ សហការជាមួយ ស្ថានទូតថៃ ដែលបញ្ហានេះ បានជំរុញកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរកាន់តែ មានភាពល្អប្រសើរឡើង។ លោកបន្តថា ក្នុងអាណត្តិការទូតលោក បានខិតខំធ្វើយ៉ាងណាឲ្យមាន ទំនាក់ទំនងការទូតកម្ពុជា-ថៃ កាន់តែជិតស្និទ ហើយបាន ជំរុញដល់ ស្ថានប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិក្នុងការ ផ្លាស់ប្តូរទស្សនកិច្ចគ្នា យ៉ាងមមាញឹក។

លោកថា ភ្ញៀវទេសចរណ៍ថៃ បានមកទស្សនាកំសាន្ត នៅកម្ពុជា មានជាង១លាននាក់ ក្នុងនោះ ប្រជាជនកម្ពុជាទៅថៃ វិញមានប្រមាណ ៧សែននាក់។ ក្នុងជំនួបនោះទូតថៃ ក៏បានលើកឡើងថា ពលករកម្ពុជាធ្វើការនៅថៃ មានជាង១លាននាក់ ដែលបានផ្តល់ មានសារៈសំខាន់ពីគ្នាទៅវិញ ទៅមក បង្ហាញឲ្យឃើញផលប្រយោជន៍ ដល់ផ្នែកសេដ្ឋកិច្ចកម្ពុជា-ថៃ។ លោកបានបញ្ជាក់ថា “រាជរដ្ឋាភិបាលថៃ បានធានាចំពោះពលករខ្មែរ សូមរដ្ឋាភិបាលកម្ពុជាកុំ មានការព្រួយបារម្ភ ព្រោះរាជរដ្ឋាភិបាលថៃ បានយកចិត្តទុកដាក់ ចំពោះពលករកម្ពុជា ដែលធ្វើការនៅថៃ ដែលស្ថិតនៅក្របខណ្ឌ ច្បាប់របស់ថៃ”។

ជាមួយគ្នានោះដែរ លោកទូតក៏បានលើកឡើងទៀត ពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ថៃ ថា មានការរីកចម្រើនយ៉ាងខ្លាំង ថ្វីត្បិតតែ កម្ពុជា ទទួលយកទំនិញពីថៃមកច្រើន ហើយកម្ពុជា នាំចូលទៅថៃតិចក្តី៕

website_news/2017290906.txt · Last modified: 2017/10/02 12:13 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki