website_news:2017291103

ក្មេងស្រីជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ត្រូវបានគេបង្ខំឲ្យបម្រើ សេវាកម្មផ្លូវភេទ នៅបង់ក្លាដេស

https://www.dap-news.com/kh/ អង្គារ, ២៨ វិច្ឆិកា ២០១៧ 22:04 ដោយ: ម៉ៅ បុប្ផាមករា ID:030

BBC៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ថា ក្មេងស្រីដែលជាជនភៀសខ្លួនជនជាតិរ៉ូហ៊ីងយ៉ា ត្រូវបានគេដឹងថា មានក្រុមអ្នកជួញដូរ មនុស្សបានបង្ខំឲ្យក្មេងស្រីលក់ខ្លួនដើម្បីបម្រើសេវាកម្មផ្លូវភេទ នៅក្នុងប្រទេសបង់ក្លាដេស ។ នៅក្នុងខ្សែវីដេអូខ្លីមួយបានបង្ហាញថា ក្មេងស្រីម្នាក់ដែលមានអាយុ១៧ឆ្នាំជាជនជាតិរ៉ូហ៊ីងយ៉ា ត្រូវបានគេនាំទៅស្នាក់នៅក្នុងសណ្ឋាគារមួយ និងផ្តល់អាហារហូបចុក រួចបង្ខំឲ្យរូបនាងរួមភេទជាមួយបុរសៗ នៅក្នុងប្រទេសបង់ក្លាដេស ។

ក្មេងស្រីដែលជាជនរងគ្រោះបានរៀបរាប់អំពីទុក្ខលំបាកថា នាងត្រូវបានធ្វើទារុណកម្មលើខ្លួន បើសិនជាមិនធ្វើតាមការបញ្ជារបស់ពួកគេទេនោះ ។ ករណីនេះមិនទាន់មានការស៊ើបអង្កេតពីក្រុមសមត្ថកិច្ចច្បាស់លាស់នៅឡើយទេ តែតាមរយៈខ្សែវីដេអូរបស់ទូរទស្សន៍ BBC ដែលបានថតពីសកម្មភាព និងការរៀបរាប់របស់ជនរងគ្រោះតែប៉ុណ្ណោះ ហើយភស្តុតាងជាក់លាក់មិនទាន់បានទម្លាយច្បាស់នោះទេ ៕

website_news/2017291103.txt · Last modified: 2017/11/29 15:43 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki