website_news:2017291201

====== អាជ្ញាធេខេត្តផ្សព្វផ្សាយច្បាប់អំពើជួញដូរមនុស្សដល់មន្ត្រី និងប្រជាពលរដ្ឋក្នុងខេត្ត

http://knv-info.com/ Kampuchea News and Views Thursday, December ថ្ងៃទី 28,ឆ្នាំ 2017, 8:34 am

ត្បូងឃ្មុំ៖ លោក ជំទាវ អភិបាលរងខេត្ត ជំរុញឱ្យមន្ត្រីក្រោមឱវាទ ត្រូវបង្កើនការយល់ដឹង បន្តការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋក្នុងខេត្ត ពិសេសនៅមូលដ្ឋាន ដើម្បីបង្ការទប់ស្កាត់ ការធ្វើចំណាកស្រុក ដោយប្រថុយប្រថាន នាំឱ្យមានការជួញដូរមនុស្ស និងធ្វើអាជីវកម្មផ្លូវភេទ ដែលនាំឱ្យបង្កគ្រោះថ្នាក់កាន់តែច្រើនឡើងដល់ជីវិតមនុស្ស ដូច្នេះយើងទាំងអស់គ្នាត្រូវប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនេះឱ្យបានដាច់ខាត ថ្លែងនៅក្នុងសាលប្រជុំសាលាខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧ នេះ ។ លោក ជំទាវ ឡេង សុខា អភិបាលរងខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ខ.ប. ជ បានថ្លែងថា ថ្ងៃនេះដែរ គណ:កម្មាធិការខេត្ត បានរៀបចំទិវាប្រយុទ្ធប្រឆាំងអំពើជួញដូរ នាឱកាសនេះគឺ ដើម្បី បង្កើនការយល់ដឹង នប្តការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋមូលដ្ឋាន ការបង្ការទប់ស្កាត់ ការធ្វើចំណាកស្រុកដោយប្រថុយប្រថាន តាមរយ:មេខ្យល់ នាំឱ្យមានការជួញដូរមនុស្ស និងធ្វើអាជីវកម្មផ្លូវភេទ ។

អំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ គឺជាបរិបទសាកល ដែលនៅតែបន្តកើតមានអស្រ័យ កត្តាសំខាន់បី គឺការអប់រំសង្គម ការអនុវត្តច្បាប់ និងការឆក់ឱកាសពីជនល្មើស ។ រូបភាពនៃអំពើជួញដូរមនុស្ស មិនត្រឹមតែការជួញដូរ ឬការកេងប្រវ័ញ្ចកម្លាំងពលកម្ម និងផ្លូវភេទប៉ុណ្ណោះទេ តែក្នុងឆ្នាំកន្លងទៅ ក៏មានលេចចេញ នូវបាតុភូតមួយចំនួន ដែលមានទមនោរទៅរកអំពើជួញដូរសរីរាង្គ និងបទល្មើសរត់ព័ន្ធ ឬជួញដូរទារកឆ្លងដែន ដែលហៅថា បទអន្តរការីនៃអំពើពពោះជំនួយ ។ នេះជាកង្វល់ដែលគណ:កម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សចាំបាច់ត្រូវដាក់វិធានការស៊ើបអង្កេត ស្រាវជ្រាវ និងបង្ក្រាបឱ្យបានទាន់ពេល និងបានកសាងច្បាប់ បទដ្ឋានគតិយុត្តិពាក់ព័ន្ធបន្ថែមទៀតដើម្បីជៀសវាងការរីកដុះដាលនៃបទល្មើស ដែលនាំឱ្យបង្កគ្រោះថ្នាក់កាន់តែច្រើនឡើងដល់ជីវិតមនុស្ស ។

លោកជំទាវបានបន្តបញ្ជាក់ទៀតថា ការធ្វើទេសន្តរប្រវេសន៍ដោយប្រថុយប្រថាន មិនមានការធានាផ្នែកច្បាប់ និងមិនមានការគ្រប់គ្រងច្បាស់លាស់ ដែលនាំឱ្យប្ឈមនឹងហានិភ័យដោយំពើកេងប្រវ័ញ្ច និងជួញដូរមនុស្ស ។ ពលករទាំងនោះ ជារឿយៗ ត្រូវទទួលរងនឹងការកេងប្រវ័ញ្ចគ្រប់រូបភាពនៅគ្រប់ដំណាក់កាលក្នុងវដ្តនៃទេសន្តរប្រវេសន៍ តាំងពីពេលចេញដំណើរ ការឆ្លងដែន រហូតដល់កន្លែងការងារ ដូច្នេះចាំបាច់ត្រូវពង្រឹងការគ្រង ដើម្បីលើកកម្ពស់សក្តានុពលនៃកម្លាំងពលកម្មទេសន្តរប្រវេសន៍ដ៏ច្រើននេះ។ គណ:កម្មាធិការជាតិដាក់ចេញនូវប្រធានបទគោលដ៏សំខាន់មួយគឺ(រួមគ្នាពង្រឹងប្រព័ន្ធសុវត្ថិភាពនិងពង្រឹងការអនុវត្តច្បាប់ ដើម្បីការពារមនុស្សគ្រប់រូបភាពអំពើជួញដូរមនុស្ស) ដើម្បីជាយុទ្ធនាការដ៏ទូលាយផ្សព្វផ្សាយការយល់ដឹង និងអំពាវនាវចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ និងជនរួមជាតិគ្រប់ទិសទី ក្នុងសកម្មភាពប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សទាំងអស់គ្នា៕

website_news/2017291201.txt · Last modified: 2017/12/29 13:41 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki