website_news:2017291203

ពលករខ្មែររាប់រយនាក់ ចាប់ផ្តើមធ្វើដំណើរទៅលេងផ្ទះ តាមរយៈច្រកព្រំដែនបានឡែម

http://www.pheaktraprak.com December 28, 2017

កាលពីថ្ងៃព្រហស្បតិ៍ ទី២៨ ខែធ្នូ ឆ្នាំ២០១៧នេះ របាយការណ៍ពីរច្រកព្រំដែនអន្តរជាតិបានឡែម ស្រុកពោងណាមរ៉ន ខេត្តចាន់បុរី ប្រទេសថៃ បានអោយដឹងថា ពលករកម្ពុជាធ្វើការនៅក្នុងប្រទេសថៃ ចំនួនរាប់រយបានចាប់ផ្ដើមធ្វើដំណើរវិលត្រឡប់ទៅលេងស្រុកកំណើត ដើម្បីជួបជុំបងប្អូននៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល២០១៨ខាងមុខនេះយ៉ាងច្រើនកុះករ។ តាមការបញ្ជាក់របស់អាជ្ញាធរថៃប្រចាំច្រកទ្វារព្រំដែនអន្តរជាតិឡែមអោយដងថា ចាប់តាំងពីម្សិលមិញដល់រហូតមកដល់ថ្ងៃនេះ គេសង្កេតឃើញមានពលករខ្មែរចំនួនរាប់រយនាក់ដែលធ្វើការនៅខេត្តផ្សេងនៅក្នុងប្រទេសថៃ បាននាំគ្នាធ្វើដំណើរចុះទៅលេងស្រុកកំណើតតាមរយៈច្រកព្រំដែនអន្តរជាតិបានឡែមនេះយ៉ាងច្រើនសន្ធឹកសន្ធាប់។

website_news/2017291203.txt · Last modified: 2018/01/02 11:14 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki