website_news:2017291204

ពលករខ្មែរ1នាក់ បើកដួលម៉ូតូបោកក្បាលស្លាប់ យ៉ាងអាណោចអាធ័ម

http://www.pheaktraprak.com December 29, 2017

ករណីពលករខ្មែរធ្វើការនៅក្នុងខេត្តសារ៉ាកបុរី ប្រទេសថៃ បើកម៉ូតូដួលបោកក្បាលស្លាប់ភ្លាមនៅកន្លែងកើតហេតុ យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង១០:៣០យប់ ថ្ងៃពុធ ទី២៧ ខែធ្នូ ឆ្នាំ២០១៧ មានករណីពលករខ្មែរ១នាក់ ឈ្មោះ គ្រុយសុខហ៊ីង ភេទប្រុសអាយុ១៨ ឆ្នាំ រស់នៅភូមិកំពុងឈើទាល ឃុំក្រាំងការសៅ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ បានរងគ្រោះថ្នាក់ដោយឧបទ្ទវហេតុដោយសារបើកម៉ូតូដួលបុករបងបណ្ដាលអោយបោកក្បាលស្លាប់ភ្លាមនៅនឹងកន្លែងកើតហេតុ ករណីនេះបានកើតឡើងនៅភូមិ៥ ឃុំណងប៉ាឡៃ ស្រុកមឿង ខេត្តសារ៉ាកបុរី ប្រទេសថៃ ។

បច្ចុប្បន្នសាកសពជនរងគ្រោះត្រូវសមត្ថកិច្ចថៃបញ្ជូនយកទៅរក្សាទុកនៅមន្ទីរពេទ្យ ស្រុកមឿង ខេត្តសារ៉ាកបុរី ដើម្បីរង់ចាំប្រគល់ជូនសាច់ញាតិអោយយកទៅធ្វើបុណ្យតាមប្រពៃណី។

website_news/2017291204.txt · Last modified: 2018/01/02 11:17 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki