website_news:2017300304

កម្ពុជាជួយសង្គ្រោះនារីខ្មែរ៣នាក់ដែលចាញ់បោកមេខ្យល់ទៅរៀបការជាមួយជនជាតិចិន

http://www.rfa.org/khmer/news ដោយ អ៊ុង សេរីវុទ្ធ 2017-03-29

ស្ថានកុងស៊ុលខ្មែរប្រចាំទីក្រុងហូជីមិញប្រទេសវៀតណាម បានជួយសង្គ្រោះនារីខ្មែរ៣នាក់ ដែលចាញ់បោកមេខ្យល់យកទៅរៀបការជាមួយបុរសជនជាតិចិន មកកម្ពុជាវិញនៅថ្ងៃទី២៩ មីនា។

សេចក្ដីប្រកាសរបស់អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ជុំ សុន្ទរី បញ្ជាក់ថា ការជួយសង្គ្រោះនេះ ធ្វើឡើងដោយមានការសហការជាមួយសមត្ថកិច្ចវៀតណាម នៅពេលដែលនារីខ្មែរទាំង៣នាក់នោះ ត្រូវបានមេខ្យល់បោកបញ្ឆោត ធ្វើដំណើរឆ្លងកាត់តាមប្រទេសវៀតណាម ដើម្បីទៅរៀបការនឹងបុរសចិន នៅប្រទេសចិន។ នារីខ្មែរទាំង៣នាក់ដែលត្រូវបានជួយសង្គ្រោះនេះ មានស្រុកកំណើតនៅខេត្តតាកែវ ព្រៃវែង និងខេត្តកណ្ដាល ដែលមានអាយុចន្លោះពី២៦ ទៅ២៧ឆ្នាំ។

របាយការណ៍របស់ក្រសួងការបរទេសកម្ពុជាបង្ហាញថា រយៈពេល៣ឆ្នាំចុងក្រោយនេះ នារីខ្មែរជាង២រយនាក់ ត្រូវបានជួយសង្គ្រោះពីចិនមកកម្ពុជាវិញ។ ភាគច្រើននៃពួកគេបានចាញ់បោកមេខ្យល់ទៅរៀបការជាមួយបុរសចិន ឬធ្វើការដោយខុសច្បាប់នៅទីនោះ៕

website_news/2017300304.txt · Last modified: 2017/03/30 11:49 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki