website_news:2017300306

ក្រឡាប់រថយន្ដដឹកពលករខ្មែរខុសច្បាប់បណ្ដាលឲ្យមានមនុស្សរងបួសជាច្រើននាក់

http://www.khmerchonburi.info/ 2017/03/30

កាលពីយប់ថ្ងៃទី29 ខែមិនា ឆ្នាំ2017 21:31 ហេតុការណ៍រថយន្ដដឹកពលករអន្តោប្រវេសន៍ខុសច្បាប់កើតគ្រោះថ្នាក់ បុកបង្គូលភ្លើងក្រឡាប់ផ្ងាជើងបណ្ដាលអោយពលករខុសច្បាប់នៅក្នុងរថយន្ដរងរបួសជាច្រើននាក់។

ករណីរថយន្ដដឹកពលករអន្ដោប្រវេសខុសច្បាប់ក្រឡាបនេះបានកើតឡើងនៅវេលា09កន្លះយប់ស្ថិតនៅក្នុងសុរុកវាត់ណា ខេត្ដស្រះកែវ(Moo 9, Non Makkeng, Muang District, Sa Kaeo )បណ្ដាលអោយមនុស្សរងរបួសច្រើននាក់។ ក្រោយមានការរាយការណ៍ពីប្រជាពលរដ្ឋថៃ ខាងសមត្ថកិច្ចថៃបានចុះទៅត្រួតពិនិត្យដល់កន្លែងកើតហេតុ បានប្រទះឃើញរថយន្ដក្របះមួយគ្រឿងរងការខូចខាតនិងសំភារះកាបូបដាក់ខោអាវជាច្រើនព្រមទាំងមានស្នាមឈាមជាច្រើនកន្លែងតែមិនជួបជនរងគ្រោះ។

ក្រោយការពិនិត្យកន្លែងកើតរួចសមត្ថកិច្ចថៃសង្ស័ថាជនរងគ្រោះប្រហែលជាពលករអន្ដោប្រវេសន៍ខុសច្បាប់ដែលលបលួចធ្វើដំណើរមកពីជាយដែន តែដោយសារភ័យខ្លាចសមត្ថកិច្ចចាប់ ជនរងគ្រោះបាននាំគ្នារតចូលព្រៃក្បែរកន្លែងកើតហេតុបាត់អស់ ។ បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវរកម្ចាស់រថយន្ដដែលក្រឡាប់ដើម្បីមកធ្វើការសាកសួរ។

website_news/2017300306.txt · Last modified: 2017/03/30 13:45 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki