website_news:20173006002

UN វាយតំលៃទ័ពមួកខៀវកម្ពុជា ស្ថិតក្នុងចំណោមប្រទេសចំនួន១៤ គ្មានការកេងប្រវ័ញ្ចផ្លូវភេទ

http://www.bayon-tv-news.html 29/06/2017

ភ្នំពេញ ៖ អង្គការសហប្រជាជាតិ ហៅថា UN បានវាយតំលៃកងទ័ពមួកខៀវកម្ពុជា ដែលកំពុងបំពេញបេសកកម្ម នៅតាមបណ្តាប្រទេសមានសង្គ្រាម គឺបានស្ថិតក្នុងចំណោមប្រទេសចំនួន១៤ នៃ១២៣ប្រទេស ដែល គ្មានគិត និងគ្មានការកេងប្រវ័ញ្ចបៀតបៀនផ្លូវភេទទៅលើប្រជាជនបណ្តាប្រទេសកំពុងជួបសង្គ្រាម។

បើតាមអះអាង របស់ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយក មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកំលាំងរក្សាសន្តិភាពបោសសំអាតមីន និងកាកសំណល់សង្គ្រាម និងជាអនុប្រធានគណៈកម្មាធិការជាតិ បញ្ជូនកងកំលាំងរក្សាសន្តិភាព បានថ្លែងប្រាប់ នៅថ្ងៃទី២៧ ខែមិថុនា ថា នេះជាមោទនភាពរបស់ព្រះរាជាណាចក្រកម្ពុជា ដែលកងកំលាំងថែរក្សាសន្តិភាពកម្ពុជា កំពុងឈរជើងបំពេញបេសកកម្មនៅតាមបណ្តាប្រទេសកំពុងមានសង្គ្រាម និងជំលោះប្រដាប់អាវុធ គ្មានការគិត និងគ្មានការកេងប្រវ័ញ្ចផ្លូវភេទ លើប្រជាជននៃប្រទេសគេ ។ សកម្មភាពនេះ នៅក្នុងឆ្នាំ២០១៦ ឆ្នាំ២០១៧ ត្រូវបានអង្គការសហប្រជាជាតិ UN ថាកងកំលាំងដែលមានក្រមសីលធម៌ល្អប្រសើរ និងចេះជួយសង្គ្រោះប្រជាជននៃប្រទេសដទៃ។ ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បន្តថា ការថែរក្សាខ្សែកម្ពុជារួចផុតពីការវាយតំលៃ កែងប្រវ័ញ្ចផ្លូវភេទរបស់អង្គការសហប្រជាជាតិនោះ បានធ្វើឡើងពីអង្គការសហប្រជាជាតិ បានតាមដាន ហើយមានកងទ័ពមួកខៀវបណ្តាប្រទេសនានា ដែលមានប្រមាណជាង១០០ប្រទេសដែលបានបញ្ជូនកងកំលាំងទ័ពមួកខៀវ គឺគេមិនទាន់អាចធ្វើបានលើការបៀតបៀន កេងប្រវ័ញ្ចផ្លូវភេទនេះ។

បច្ចុប្បន្នក្នុងចំណោមប្រទេសជាសមាជិកអង្គការសហប្រជាជាតិ គឺមានប្រទេសចំនួន១២២ បានកំពុងធ្វើសកម្មភាពមនុស្សធម៌ បញ្ជូនកងកំលាំងថែរក្សាសន្តិភាពទៅបំពេញបេសកកម្មថែរក្សាសន្តិភាពអង្គការសហប្រជាជាតិនៅតាមបណ្តាប្រទេសមានសង្គ្រាម។

ពាក់នឹងបញ្ហានេះ យេនឌ័រនេះដែរ ឯកឧត្តម បានបញ្ជាក់បន្ថែមថា បច្ចុប្បន្នកម្ពុជា កំពុងបានស្ថិតក្នុងលំដាប់ទី៣៦ ក្នុងចំណោម១២២ប្រទេស ហើយក៏ជាប្រទេសស្ថិតក្នុងលំដាប់ថ្នាក់ទី២ ក្នុងចំណោម១០ប្រទេស បន្ទាប់ប្រទេសឥណ្ឌូនេស៊ី ដែលបានបញ្ជូនទ័ពមួកខៀវជានារីចូលរួមបំពេញបេសកកម្មថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ៕

website_news/20173006002.txt · Last modified: 2017/06/30 09:56 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki