website_news:20173006007

អាជ្ញាធរថៃបញ្ជូនសពពលករខែ្មរម្នាក់មកស្រុកខែ្មរតាមច្រអន្តរជាតិដូង

http://www.rasmei-kampuchea-news.html ដោយ ៖គ្រញូង ថ្ងៃទី 30 មិថុនា 2017 ម៉ោង 10:06:AM

បាត់ដំបង៖ កាលពីល្ងាចថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧ នៅច្រកទ្វារអន្តរជាតិដូង ស្ថិតក្នុងភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង អាជ្ញាធរថៃបានដឹកសពពលករខែ្មរម្នាក់ ដែលស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃទី២៨ ខែមិថុនា នៅខេត្តច័ន្ទបូរី ប្រទេសថៃ មកប្រគល់ជូនអាជ្ញាធរខែ្មរ ដើម្បីប្រគល់ជូនក្រុមគ្រួសារសពយកទៅធ្វើបុណ្យតាមប្រពៃណី។ អាជ្ញាធរខែ្មរប្រចាំច្រកអន្តរជាតិដូង បានឲ្យដឹងថា សពពលករខែ្មរដែលស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍មានឈ្មោះ ម៉ាត់ សាលី ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខែ្មរអ៊ិស្លាម នៅភូមិព្រែកទួល ឃុំគគីរ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ៕

website_news/20173006007.txt · Last modified: 2017/08/24 15:46 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki