website_news:2017301002

ពលរដ្ឋខ្មែរ ៤នាក់លួចឆ្លងដែនខុសច្បាប់ ទៅកាប់ឈើ ក្រញូងដីថៃ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

http://cambodiapolice.com/blog/archives/ ម៉ោង 9:00 am 30 តុលា 2017

ឧត្តរមានជ័យ ៖ ប្រជាពលរដ្ឋខ្មែរ ៤នាក់ដែលលួចឆ្លងដែនចូលក្នុងទឹកដីថៃ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុក សហការជាមួយយោធា កងពលតូចអន្តរាគមន៍លេខ៨ ឃាត់ខ្លួនកាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង៣និង៣០នាទី។ សមត្ថកិច្ចបានឲ្យដឹងថាឲ្យដឹងថាពលរដ្ឋខ្មែរទាំង៤នាក់នោះរួមមានៈ ទី១-ឈ្មោះ អ៊ុន អីម ភេទប្រុស អាយុ ៣៥ឆ្នាំ នៅភូមិផ្តៀកជ្រុំ ឃុំអូរស្វាយ ស្រុកត្រពាំប្រាសាទ, ទី២-ឈ្មោះ វ័ន វី ភេទប្រុស អាយុ ៣១ ឆ្នាំ, ទី៣-ឈ្មោះ មាស ជុំ ភេទប្រុស អាយុ ៤៨ឆ្នាំ, និងទី៤-ឈ្មោះ ហូ លីន ភេទប្រុស អាយុ ២៧ឆ្នាំ អ្នកទាំង ៣ នៅភូមិពាមក្នុង ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ជាមួយគ្នា។

មូលហេតុ លួចឆ្លងដែនខុសច្បាប់ចូលកាប់ឈើក្រញូងក្នុងទឹកដីថៃ ត្រង់ចំណុច ទល់មុខច្រកតាថាវ ភូមិសាស្ត្រ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ជាប់និង ភូមិសាស្ត្រ ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ ក្នុងនោះផងដែរ សមត្ថកិច្ច បានដកហូតវត្ថុងតាងរួមមាន ពូថៅ២, ពិល២, និង សម្ភារៈ អង្រឹង មុង, ផួយមួយចំនួនទៀតផង។ បច្ចុប្បន្នលោកវរសេនីយ៍ទោ អិន កាយ អធិការនគរបាលស្រុក បានធ្វើការអប់រំ និង ចុះកិច្ចសន្យាឲ្យមេភូមិ មេឃុំ មកធានាយកទៅមូលដ្ឋានវិញ ៕ ដោយៈ ចាន់ ធី

website_news/2017301002.txt · Last modified: 2017/10/30 13:57 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki