website_news:2017301006

តម្រួតខេត្តស្រះកែវ ចាប់ប៉ាស្ព័រMOUចំនួន 69ក្បាល ខណៈពេលនាំចូលតាមច្រកព្រំដែន

http://pheaktraprak.com/archives By ប្រាក់ ភត្ត្រា October 30, 2017

កាលពីថ្ងៃទី28 ខែតុលា ឆ្នាំ2017 កម្លាំងសមត្ថកិច្ចថៃប្រចាំច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតខាងផ្សារលុងគឿរ ស្រុកអារញ្ញ ខេត្តស្រះកែវ បានធ្វើការឃាត់ខ្លួនបុរសជនជាតិខ្មែរម្នាក់ បន្ទាប់ពីឆែកឆេររកឃើញប៉ាស្ព័រMOU សញ្ជាតិខ្មែរ ចំនួន 69ក្បាល នៅវ៉ាលីត្រៀមយកទៅប្រគល់ជូនពលករនៅឯខេត្តសាមុតប្រាកាន។ នៅវេលាបន្តបន្ទាប់កម្លាំងទាហានឈុតខ្មៅថៃចាប់បានចាប់ខ្លួនពលករខ្មែរចំនួនជិត20នាក់ នៅត្រង់ចំណុចមុខហាង 7-11 ផ្សារលុងក្លឿរ ។ តាមការសាកសួររបស់សមត្ថកិច្ចថៃ បានឲ្យដឹង ពលករខ្មែរទាំងអស់ធ្វើដំណើរមកពីខេត្តសាមុតប្រាកាន និងណាខនប៉ាធុម បន្ទាប់ពីទទួលដំណឹងពីថៅកែ អោយមកទទួលប៉ាស្ព័រMOUនៅត្រង់ចំណុចណាត់ជួបមុខហាង 7-11 ផ្សារលុងក្លឿរ។

website_news/2017301006.txt · Last modified: 2017/10/30 14:15 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki