website_news:2017301007

អាកាសធាតុក្ដៅ ធ្វើឲ្យពលករខ្មែរម្នាក់ដួលសន្លប់ ខណៈពេលកំពុងរង់ចាំចូលធ្វើប៉ាស្ព័រ

http://pheaktraprak.com/archives By ប្រាក់ ភត្ត្រា October 30, 2017

ពលករខ្មែរម្នាក់ទៀតហើយបានបានដួលសន្លប់ខណៈកំពុងឈរតម្រង់ជួរចាំចូលត្រួតសញ្ជាតិធ្វើប៉ាស្ព័រនៅទីតាំងខេត្តរ៉ាក់យ៉ង ប្រទេសថៃ។ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃអាទិត្យទី29 ខែតុលា ឆ្នាំ2017 បន្ទាប់ពីមានករណីបុរសខ្មែរវ័យ40 ឆ្នាំរបានសន្លប់ ខណៈពេលដែលរូបគាត់កំពុងឈរតម្រង់ជួរចាំចូលថតប៉ាស្ព័រ។

យោងតាមប្រភពព័ត៌មានពីបងប្អូនពលករខ្មែរដែលកំពុងរង់ចាំធ្វើប៉ាស្ព័រនៅក្នុងទីតាំងត្រួតសញ្ជាតិខេត្តរ៉ាក់យ៉ង ខាងលើបានអោយបានដឹងថា ពលករខ្មែរដែលដួលសន្លប់នៅកន្លែងធ្វើប៉ាស្ព័រនោះ ជាមនុស្សប្រុស អាយុប្រហែល40ឆ្នាំ បានសន្លប់បាត់ស្មារតីខណៈពេលកំពុងឈរតម្រង់ជួរ។ តាមការបញ្ជាក់របស់ពលករដដែលបន្តទៀតថា មូលហេតុដែលបណ្តាលមានពលករខ្មែរដួលសន្លប់បែបនេះ គឺបណ្តាលមកពីអាកាសធាតុក្ដៅខ្លាំងពេកបួករួមទាំងមានមនុស្សតម្រង់ជួរច្រើនផងនោះ ទើបធ្វើអោយមានមនុស្សកើតខ្យលដួលសន្លប់តែម្ដង។ ពលករខ្មែរដែលដួលសន្លប់រូបនោះ ត្រូវបានភ្នាក់ងារសង្គ្រោះថៃបញ្ជូនយកទៅព្យាបាលនៅមន្ទីរពេទ្យខេត្តរ៉ាក់យ៉ង។

website_news/2017301007.txt · Last modified: 2017/10/30 14:20 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki