website_news:2017301008

ច្បាប់ស្តីពីការគ្រប់គ្រងការធ្វើការរបស់ពលករបរទេសឆ្នាំ 2017 បន្ថែមទោសឱ្យមានកំរិតកាន់តែធ្ងន់

http://pheaktraprak.com/archives By ប្រាក់ ភត្ត្រា October 29, 2017

នេះជាច្បាប់គ្រប់គ្រងការធ្វើការរបស់ពលករបរទេសឆ្នាំ2017 ក្នុងប្រទេសថៃ ដែលនិងប្រកាសអោយអនុវត្តច្បាប់នេះ នៅថ្ងៃច័ន្ទទី01 ខែមករា ឆ្នាំ2018 ខាងមុខនេះ។ បន្ថែមទោសឱ្យមានកំរិតកាន់តែធ្ងន់៖

1-បុគ្គលទាំងឡាយណាដែលទទួលពលករបរទេសមកក្នុងប្រភេទការងារ ដែលហាមមិនអោយពលករបរទេសធ្វើ ឬទទួលពលករបរទេសមកធ្វើ ដោយមានប័ណ្ណអនុញ្ញាតការងារ ឬទទួលពលករបរទេសដែលមិនមាន ប័ណ្ណអនុញ្ញាតសម្រាប់ធ្វើការជាមួយខ្លួន ត្រូវមានទោសពិន័យជាប្រាក់តាំងតែ 400,000 បាតដល់ 800,000 បាតក្នុងការជួយពលករម្នាក់។

2-បុគ្គលទាំងឡាយណា ដែលឱ្យពលករពលករបរទេសធ្វើ ដោយមិនត្រឹមត្រូវទៅនឹងប្រភេទការងារនៅក្នុង ប័ណ្ណអនុញ្ញាតការងារ ត្រូវមានទោសពិន័យជាប្រាក់មិនលើសពី 400,00 បាត ក្នុងពលករម្នាក់។

3-ពលករបរទេសដែលធ្វើការដោយមិនមានការអនុញ្ញាត ឬធ្វើការក្នុងប្រភេទការងារដែលហាមឃាត់មិនឱ្យពលករបរទេសធ្វើ ត្រូវមានទោសជាប់ឃុំមិនលើសពី 5ឆ្នាំ ឬពិន័យជាប្រាក់តាំងតែពី 2000 បាតដល់ 100,000បាត ឬទាំងជាប់ទាំងពិន័យ។

4-ពលករបរទេសធ្វើការចាំបាច់ ឬបន្ទាន់ ដោយមិនបានជូនដំណឹងដល់មកអាជ្ញាធរ ត្រូវមានទោសពិន័យជាប្រាក់តាំងតែពី 2000 បាតដល់ 100,000 បាត។

5-ពលករបរទេសដែលធ្វើការមិនត្រឹមត្រូវទៅនឹងប្រភេទការងារនៅក្នុងប័ណ្ណអនុញ្ញាតការងារ ត្រូវមានទោសពិន័យជាប្រាក់មិនលើសពី 100,000 បាត។

6-បុគ្គលទាំងឡាយណាដកហូតប័ណ្ណអនុញ្ញាតការងារ ឬឯកសារប្រចាំខ្លួនរបស់ពលករ ត្រូវមានទោសជាប់ឃុំមិនលើសពី6ខែ ឬពិន័យជាប្រាក់មិនលើសពី 100,000 បាត ឬទាំងឃុំទាំងពិន័យ។

7-បុគ្គលទាំងឡាយណាដែលបោកប្រាស់អ្នកដ៏ទៃ ថាអាចនាំពលករបរទេសមកធ្វើការជាមួយនិយោជកនៅក្នុងប្រទេសថៃបាន ត្រូវមានទោសជាប់ឃុំតាំងតែពី3ឆ្នាំដល់10ឆ្នាំ ឬពិន័យជាប្រាក់តាំងតែពី 600,000 បាតដល់1000,000 បាតក្នុងពលករម្នាក់ ឬទាំងឃុំទាំងពិន័យ។

8-បុគ្គលទាំងឡាយណាដែលប្រកបអាជីវកម្មនាំពលករបរទេសមកធ្វើការ ដោយមិនមានការអនុញ្ញាតពីអគ្គនាយកដ្ឋានការងារ ត្រូវមានទោសជាប់ឃុំពី3ឆ្នាំដល់10ឆ្នាំ ឬពិន័យជាប្រាក់តាំងតែពី 200,000 បាតដល់ 600,000បាត ឬទាំងឃុំទាំងពិន័យ។

website_news/2017301008.txt · Last modified: 2017/10/30 14:23 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki