website_news:2017301009

ឱកាសចុងក្រោយ ចំពោះពលករដែលមានប័ណ្ណស៊ីជម្ពូ ផុតកំណត់ខែ11ខាងមុខនេះ

http://pheaktraprak.com/archives By ប្រាក់ ភត្ត្រា October 28, 2017

នៅថ្ងៃអាទិត្យទី 29 ខាងមុខនេះគណៈកម្មការផ្តល់ភាពស្របច្បាប់ជូនពលករកម្ពុជាក្នុងប្រទេសថៃ បានត្រួតអត្តសញ្ញាណជូនបងប្អូនពលករកម្ពុជា ក្នុងថ្ងៃពិសេសចំពោះពលករដែលមានប័ណ្ណស៊ីជម្ពូផុតកំណត់នៅថ្ងៃទី01.11.2017 ខាងមុខនេះ ដើម្បីជួយសម្រួលដល់បងប្អូនពលករខ្មែរយើង។ ក្នុងការបើកធ្វើប៉ាស្ព័រជូនបងប្អូនពលករកម្ពុជានៅថ្ងៃអាទិត្យខាងមុខនេះ ដោយមិនចាំបាច់ទទួលលេខរៀងឡើយគ្រាន់បងប្អូនរៀបចំឯសារអោយបានត្រឹមត្រូវប៉ុណ្ណោះគឺអាចចូលថតប៉ាស្ព័របាភ្លាម។ បញ្ជាក់÷ការធ្វើប៉ាស្ព័រជូនបងប្អូនពលករកម្ពុជានៅថ្ងៃអាទិត្យនេះ គឺចំពោះពលករដែលមានប័ណ្ណស៊ីជម្ពូផុតកំណត់ថ្ងៃទី 01.11.2017 ប៉ុណ្ណោះ។ ចំពោះបងប្អូនពលករកម្ពុជាដែលលិខិតបញ្ជាក់ពីក្រសួងការងារថៃ និង មានប័ណ្ណស៊ីជម្ពូផុតកំណត់ 31.12.2017 គឺទទួលលេខរៀងធម្មត្តា។

website_news/2017301009.txt · Last modified: 2017/10/30 14:26 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki