website_news:2017301011

ពលរដ្ឋខ្មែរ៧នាក់បានលួចឆ្លងដែនខុសច្បាប់ ទៅកាប់ឈើប្រណិតត្រូវបានកម្លាំងយោធាថៃចាប់បាន បញ្ជូនទៅកាន់តុលាការថៃ

http://freshnewsasia.com/index.php/en/localnews/ 2017-10-27

(ប៉ៃលិន)៖ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧នេះ ភាគីថៃបានផ្ដល់ព័ត៌មានថា ខាងទាហានថៃ បានចាប់ឃាត់ខ្លួនប្រជាពលរដ្ឋខ្មែរ ក្នុងករណីលួចឆ្លងដែនអាឈើខុសច្បាប់ នៅក្នុងទឹកដីថៃ ចន្លោះបង្គោលសីមាលេខ៦៧ និង៦៨ ស្ថិតក្នុងភូមិសាស្រ្ដភូមិបរហ៊ុយត្បូង សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្ដប៉ៃលិន ហើយក៏បានទំនាក់ទំនង និងផ្ញើរូបភាពជនសង្ស័យមកឲ្យភាគីខ្មែរ ដែលមានគ្នាចំនួន០៧នាក់។ នេះបើយោងតាមការឲ្យដឹង ពីមន្ត្រីឈរជើងតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ថា ពលរដ្ឋកម្ពុជាបានឆ្លងដែនខុសច្បាប់ ដើម្បីចូលទៅលួចកាប់ឈើប្រណិត ក្នុងភូមិសាស្ត្រប្រទេសថៃ។

សមត្ថកិច្ចបន្តថា ពលរដ្ឋទាំង៧នាក់៖ ទី១៖ឈ្មោះ ខ្លឹម ចិត្រ ភេទប្រុស អាយុ៤៣ឆ្នាំរស់នៅ ភូមិបរតាំងស៊ូ សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន, ទី២៖ឈ្មោះ ហ៊ុន សុខសាន្ដ ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិបរតាំងស៊ូ សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន, ទី៣៖ឈ្មោះ យ៉ាប់ ធា ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិបរតាំងស៊ូ សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន, ទី៤៖ឈ្មោះ អឹម ភីន ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិបរតាំងស៊ូ សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន, ទី៥៖ឈ្មោះ ទិត រិន ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិបរហ៊ុយត្បូង សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន, ទី៦៖ឈ្មោះ រ៉ុន ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិបរហ៊ុយជើង សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន និងទី៧៖ឈ្មោះ សិទ្ធ ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិបរហ៊ុយជើង សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន។ បច្ចុប្បន្នជនសង្ស័យទាំង៧នាក់ ត្រូវបានទាហានថៃបានបញ្ជូនទៅ ស្រុកពោងណាំរ៉ន ខេត្ដចាន់បូរី ប្រទេសថៃ ជនសង្ស័យទាំងអស់កម្លាំងនគរបាលកម្ពុជា បានធ្លាប់ធ្វើការហាមឃាត់ និងអប់រំមិនឲ្យទៅអាឈើខុសច្បាប់នៅក្នុងទឹកដីថៃម្ដងរួចមកហើយ។

លោកឧត្តមសេនីយ៍ទោ ពេជ្រ វណ្ណា ប្រធានការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ បានថ្លែងថា សូមឲ្យប្រជាពលរដ្ឋដែលមានគោលបំណង លួចឆ្លងដែនទៅកាប់ឈើក្នុងទឹកដីបន្តទៀត ព្រោះនៅប្រទេសគេមានច្បាប់ មានកម្លាំងប្រដាប់អាវុធការពារឈើព្រៃ នេះសំណាងណាស់កម្លាំងយោធាថៃ មិនបានធ្វើបាញ់ប្រហាអាយុជីវិត ដូច្នេះហើយសូមឲ្យប្រជាពលរដ្ឋត្រូវឈប់ចាញ់បោកក្រុមមេខ្យល់ញុះញង់បន្តទៀតអី ត្រូវចេញស្រលាញ់អាយុជីវិតខ្លួនឯង ជាពិសេសក្រុមគ្រួសាររបស់ខ្លួន៕

website_news/2017301011.txt · Last modified: 2017/10/30 14:36 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki