website_news:2017301012

ជនន្តោប្រវេសន៍វៀតណាមខុសច្បាប់១០នាក់ ត្រូវបានរកឃើញលាក់ខ្លូនក្នុងរថយន្តដឹកទំនិញមួយនៅព្រំដែនបារាំង-អង់គ្លេស

http://www.rasmeinews.com/ October 30, 2017

ជនន្តោប្រវេសន៍វៀតណាមខុសច្បាប់ចំនួន១០នាក់ ត្រូវបានរកឃើញលាក់ខ្លូននៅផ្នែកខាងក្រោយនៃរថយន្តដឹកទំនិញមួយនៅកន្លែងត្រួតពិនិត្យផ្លូវធំព្រំដែន បន្ទាប់ពីរថយន្តធំនេះ បានឆ្លងកាត់ប៉ុស្តិ៍ត្រួតពិនិត្យព្រំដែនចំនួន២។ ក្រុមជនន្តោប្រវេសន៍វៀតណាមនេះ ត្រូវបានរកឃើញលាក់ខ្លួនក្នុងកន្លែងតូចចង្អៀតដោយមានឡាំងដាក់ទំនិញជាច្រើននៅផ្នែកខាងក្រោយនៃយន្តធំ HGVនេះ បន្ទាប់ពីអ្នកបើករថយន្តនេះ បានឈប់រថយន្តដើម្បីឈប់សម្រាកបន្តិច ហើយបានឮសំឡេងសូរក្តូងក្តាំងចេញពីផ្នែកខាងក្រោយនៃរថយន្តនោះ។ អ្នកបើករថយន្តនេះមានការភ្លាក់ផ្អើលជាខ្លាំង។ បុរស១០នាក់ ត្រូវបានទាញចេញពីផ្នែកក្រោយនៃរថយន្តនោះ ទោះបីជាគាត់បានធ្វើការពិនិត្យមើលច្បាស់អស់ហើយក្តី នៅពេលដែលមានមនុស្សលាក់ខ្លួន ត្រូវបានរកឃើញក្នុងអំឡុងពេលមានការពិនិត្យមើល នៅពេលមុននេះ នៅប្រទេសបារាំង។

លោកប៉េត្រូ អ្នកបើករថយន្តនេះ បានហៅប៉ូលិសភ្លាមៗដែលបានមកធ្វើការស៊ើបអង្កេត។ វីដេអូដែលថតបានកាលពីថ្ងៃសុក្រនៅទីក្រុងប៊ីខុនស្វៀល (Beaconsfield) ប្រទេសអង់គ្លេស បានបង្ហាញបុរសវៀតណាមទាំងនេះលាក់ខ្លួនតាមប្រឡោះតូចៗនៅផ្នែកខាងលើនៃឡាំងធំៗដាក់ទំនិញក្នុងរថយន្តនោះ ។ ប៉ូលិសបានចាប់ឃាត់ខ្លួនពួកគេ។ អ្នកបើករថយន្តនេះ បាននិយាយថា “ខ្ញុំបើករថយន្តពីប្រទេសអាល្លឺម៉ង់ជាមួយនឹងទំនិញទាំងនេះ នៅពេលខ្ញុំបើកទៅកាន់ទីក្រុងកាឡាអ៊ីស ប្រទេសបារាំងនោះ ខ្ញុំមានអារម្មណ៍ថាវាដូចមានសំឡេងអ្វីមួយនៅផ្នែកខាងក្រោយនៃរថយន្ត។ មានការត្រូតពិនិត្យដោយមន្ត្រីប៉ូលិសនៅតាមផ្លូវឆ្លងកាត់ព្រំដែននៅខាងទឹកដីបារាំង ហើយ ខ្ញុំបានទៅដល់ទឹកដីខាងអង់គ្លេស”៕ ដោយ៖ សុខា

website_news/2017301012.txt · Last modified: 2017/10/30 14:42 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki