website_news:2017301101

អនុសាសន៍ ៥ចំណុច របស់សម្តេចអគ្គមហាសេនាបីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់បងប្អូនពលករដែល កំពុងធ្វើការនៅក្រៅប្រទេស ជាពិសេសបងប្អូនពលករកម្ពុជា ដែលកំពុងស្នាក់នៅ និងធ្វើការក្នុងប្រទេសថៃ

https://www.facebook.com/Royal-Embassy-of-Cambodia-in-Bangkok November 28 at 2:08pm •

ទី១. រាជរដ្ឋាភិបាលបានអនុវត្តសេចក្តីថ្លែងការណ៍អាស៊ាន ស្តីពីការការពារ និងលើកកម្ពស់ សិទ្ធិពលករទេសន្តប្រវេសន៍ បាននឹងកំពុងខិតខំជួយពលករ ដែលធ្វើការនៅបរទេស ដើម្បីធានា បាននូវផលប្រយោជន៍ស្របច្បាប់ ជួយផ្តល់ភាពស្របច្បាប់ដល់ពលករដែលមិនទាន់ស្របច្បាប់។

ទី២. រាជរដ្ឋាភិបាលសហការជាមួយប្រទេសជាដៃគូរទទួលស្គាល់ជំនាញទៅវិញទៅមក ដូចជា កម្ពុជា ថៃ បានទទួលស្គាល់ជំនាញផ្នែកសំណង់ ជាងកំបោរ និងបណ្តាញអគ្គីសនី។

ទី៣. រាជរដ្ឋាភិបាលកំពុងសហការជាមួយបណ្តាប្រទេសអាស៊ាន ក្នុងកិច្ចសហប្រតិបត្តិការ លើវិស័យរបបសន្តិសុខសង្គម ។ ពលករស្របច្បាប់នៅគ្រប់ប្រទេសនៅពេលមានគ្រោះថ្នាក់ដល់ ជីវិត ទទួលបានសំណងតាមច្បាប់។ ពលករទាំងអស់អាចផ្ទេរប្រាក់ធានារ៉ាប់រងសង្គម គ្រោះថ្នាក់ការងារ និងប្រាក់ធានារ៉ាប់រងសុខភាពមកក្រុមគ្រួសារពលករនៅស្រុកកំណើត។

ទី៤. រាជរដ្ឋាភិបាលកំពុងសហការជាមួយបណ្តាប្រទេសអាស៊ាន ក្នុងការអនុវត្តរបបសោធន៍និវត្ត ដោយពលករអាចផ្ទេរសមាជិកភាព អតីតភាពការងារ និងការបង់វិភាគទាន បេឡាសន្តិសុខសង្គមពីប្រទេសមួយ បន្ទាប់ពីបានបញ្ចប់កិច្ចសន្យាការងារ ដើម្បីធ្វើជាមូលដ្ឋានគិតប្រាក់សោធននិវត្តន៍ ហើយផលប្រយោជន៍ទាំងនោះពលករនឹងទទួលបាននៅឆ្នាំ២០១៩។

ទី៥. រាជរដ្ឋាភិបាលកំពុងសម្រួលបែបបទជូនពលករនៅបរទេស អាចផ្ទេរសិទ្ធិជូនគ្រួសារ នៅក្នុងប្រទេសធ្វើជាតំណាង ដើម្បីស្នើសុំលិខិតថ្កោលទោស លិខិតរដ្ឋបាល ឬលិខិតបញ្ជាក់អត្តសញ្ញាណផ្ទាល់ខ្លួន ដោយពុំចាំបាច់ឲ្យសាមីខ្លួនវិលត្រលប់មកស្រុកកំណើតវិញ។

ដោយឡែកសម្រាប់ពលករធ្វើការនៅប្រទសថៃត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់ឯកសារថតចម្លងត្រឹមត្រូវតាម ច្បាប់ដើម ដើម្បីបំពេញបែបបទស្របច្បាប់។

website_news/2017301101.txt · Last modified: 2017/11/30 13:56 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki