website_news:2017301103

ភាពយន្តឯកសារស្ដីពីបញ្ហា ចំណាកស្រុក និងការតស៊ូ ៨រឿងនឹងត្រូវចាក់បញ្ចាំង នៅថ្ងៃទី១ ធ្នូ

https://www.dap-news.com/kh/ ព្រហស្បតិ៍, ៣០ វិច្ឆិកា ២០១៧ 11:15 ដោយ: ដើមអម្ពិល ID:049

ភ្នំពេញ៖ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ (DMC) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្រុមនិស្សិតផ្នែក គ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ជំនាន់ទី១៤ នឹងសម្ពោធចាក់បញ្ចាំង កម្រងវីដេអូឯកសារខ្លី នៃគម្រោង៣ (Project Three) ចំនួន៨រឿង ដែល ផ្តោតទៅលើ ជីវិតតស៊ូនិងក្តីសង្ឃឹមរបស់បុគ្គល មានទេពកោសល្យ តំបន់ទេសចរណ៍ ដែលមិនសូវទទួលបាន ការផ្តោត អារម្មណ៍ បញ្ហាចំណាកស្រុក និងការចងចាំរបស់អ្នកនៅរស់រានមានជីវិតពីរបបខ្មែរក្រហមនៅថ្ងៃសុក្រ ទី ១ ខែធ្នូ ឆ្នាំ ២០១៧ ខាងមុខនេះក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ចាប់ពីវេលាម៉ោង ១៧:៣០ ល្ងាចតទៅ ។

ក្រោមការឧបត្ថម្ភពីទីភ្នាក់ងារ អភិវឌ្ឍអាល្លឺម៉ង់(GIZ)និងសេវាកម្មស៊ីវិល សន្តិភាពអ៊ឺរ៉ុប(ZFD) ភាពយន្តឯកសារខ្លីចំនួន៨ ត្រូវបានផលិតឡើង ដោយក្រុមនិស្សិតឆ្នាំទី៣ នៃដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។វីដេអូឯកសារខ្លីទាំងនេះ មានសក្តានុពលក្នុងការរំលេចសារ ដែលភ្ជាប់មកនូវជាមួយដំណោះស្រាយ ទៅនឹងបញ្ហាដែលកើតមានក្នុងពេល បរិបទសង្គម កម្ពុជាមានការប្រែប្រួល ដ៏ឆាប់រហ័ស។

ក្រុមនិស្សិតជាផលិតករខ្សែភាពយន្ត ខ្លីទាំង៨នេះ សង្ឃឹមយ៉ាងមុតមាំថា ខ្សែភាពយន្តឯកសារខ្លីទាំង៨រឿងនេះ នឹងចូលរួម ជាផ្នែកមួយ ក្នុងការចង្អុលបង្ហាញនូវសំណុំរឿងដែលមិនសូវទទួលបានការអើពើ និងបោះជំហានទៅរកដំណោះស្រាយ ដ៏សមស្របដើម្បីការវិវឌ្ឍទៅមុខ ប្រកបដោយភាពសុខ ដុមរមនានៃកម្ពុជា។

website_news/2017301103.txt · Last modified: 2017/11/30 14:10 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki