website_news:2017301105

ថៃបញ្ជូនពលរដ្ឋខ្មែរម្នាក់ផុតទោសដល់សមត្ថកិច្ចកម្ពុជានៅច្រកជាំ

http://www.rasmeinews.com/ November 30, 2017

(ឧត្តរមានជ័យ)៖ ពលរដ្ឋខ្មែរម្នាក់ផុតទោសករណីឆ្លងព្រំដែនចូលកាប់ឈើខុសច្បាប់ត្រូវបានសមត្ថកិច្ចថៃប្រគល់ដល់សមត្ថកិច្ចកម្ពុជាវិញនៅច្រកជាំសាងាំស្រុកអន្លង់វែងកាលពីវេលាម៉ោង១០និង៣២នាទី នៅថ្ងៃទី២៩ ខែវឆ្ឆិកា ឆ្នាំ២០១៧។ សមត្ថកិច្ចនៅព្រំដែនបានឱ្យដឹងថាពលរដ្ឋខ្មែរម្នាក់តាមច្រកអន្តរជាតិជាំសាងាំមាន ឈ្មោះ ឈីម ធីម ភេទប្រុស អាយុ ១៥ ឆ្នាំ រស់នៅភូមិអូរស្វាយឃុំអូរស្វាយស្រុកត្រពាំងប្រាសាទ។ថៃចាប់ខ្លួនកាលពីថ្ងៃទី១០ខែកញ្ញាឆ្នាំ២០១៧ពីបទឆ្លងដែនកាប់ឈើក្រញូងក្នុងដីថៃ ចូលតាមច្រកអូរស្វាយ ជាប់គុកនៅខេត្តអូរប៊ុន ប្រទេសថៃ ៕S/ដោយ៖សហការី

website_news/2017301105.txt · Last modified: 2017/11/30 14:21 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki