website_news:2017301106

តើកិច្ចព្រមព្រៀងការពារពលករអាស៊ាន អាចធានាផលប្រយោជន៍ដល់ពលករខ្មែរដែរទេ?

https://thmeythmey.com 29, Nov 2017 , 7:39 pm ដោយ: រំដួល ចិត្រា (Romdoul Chetra)

ភ្នំពេញ៖ ប្រមុខរដ្ឋាភិបាលអាស៊ាន បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងការពារពលករចំណាកស្រុកអាស៊ាន កាលពីថ្ងៃទី១៣ -១៤ វិច្ឆិកា ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣១ នៅប្រទេសហ្វីលីពីនកន្លងមក។ ខ្លឹមសារដែលម្ចាស់ប្រទេសបញ្ជូន និងទទួលយកពលករក្នុងតំបន់អាស៊ាន ត្រូវអនុវត្តនោះ គឺការការពារអត្ថប្រយោជន៍ពលករចំណាកស្រុក (ទេសន្តរប្រវេសន៍) ដូចជាលើកកម្ពស់សិទ្ធិការងារ សុវត្ថិភាព និងផ្ដល់ប្រាក់បៀវត្សឲ្យបានត្រឹមត្រូវជាដើម។

ប៉ុន្តែលោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏មិនទាន់ប្រាកដថា កិច្ចព្រមព្រៀងការពារពលករចំណាកស្រុកអាស៊ាននេះ អាចធានាភាពត្រឹមត្រូវដល់ពលករចំណាកស្រុកបាន១០០ភាគរយ ឬអត់នោះទេ ដោយសារតែវាអាស្រ័យទៅលើការចូលរួមអនុវត្តរបស់បណ្ដាប្រទេសនីមួយៗ ក្នុងតំបន់អាស៊ាន (អាស៊ានគ្មានអំណាចបង្ខំឲ្យរដ្ឋជាសមាជិកធ្វើតាមខ្លួនទេ)។

បើទោះជាកិច្ចព្រមព្រៀងនេះ មិនមានអំណាចគតិយុត្តិក្តី តែកម្ពុជាបានត្រៀមខ្លួន និងបានសហការការពារពលករខ្មែរ ដែលចំណាកស្រុកនេះ ជាមួយបណ្ដាប្រទេសក្នុងអាស៊ានរួចហើយ។នេះបើតាមលោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

website_news/2017301106.txt · Last modified: 2017/11/30 14:28 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki