website_news:2017301109

ក្រសួងការងារថៃ ជឿជាក់ថាការត្រួតសញ្ជាតិ របស់ពលករទាំងបីសញ្ជាតិ ទាន់ពេលរយ:កំណត់100%

http://www.pheaktraprak.com/ November 28, 2017

ក្នុងកិច្ចផ្ដល់បទសម្ភាសន៍មួយរបស់លោក Jarin Jakapa អគ្គនាយកនៃក្រសួងការងារថៃ តាមរយៈវិទ្យុ FM.101 Radio Report កាលពីថ្ងៃទី24 ខែវិច្ឆិកា ឆ្នាំ2017 កន្លងទៅនេះ លោកអគ្គនៃក្រសួងការងារបានមានប្រសាសន៍ថា ក្រសួងការងារថៃ ចូលចាត់លេខរៀងជូនពលករកម្ពុជា, ភូមា, ឡាវ នៅពេលឆាប់ៗខាងមុខនេះ នៅតាមទីតាំងបញ្ជាក់អត្តសញ្ញាណនីមួយៗ របស់ក្រុមការងារផ្ដល់ភាពស្របច្បាប់ជូនពលករក្នុងប្រទេសថៃ។

ការលើកឡើងដូច្នេះបន្ទាប់ពីរយ:ពេលបញ្ជាក់អត្តសញ្ញាណជូនពលករទាំងសញ្ជាតិនាពេលកន្លងមកមានភាពយឺតយ៉ាវ អាចធ្វើអោយពលករបញ្ជាក់អត្តសញ្ញាណ មិនទាន់សភាពការណ៍ដែលខាងក្រសួងការងារកំណត់ ចំពោះបញ្ហាផ្ដល់លេខរៀងជូនពលករវិញខាងភាគីក្រសួងការងារថៃ និងផ្ដល់ជូនតាមរយៈនិយោជិតអោយសំស្របទៅតាមតំបន់ខេត្តដែលមានពលករធ្វើការរស់នៅច្រើន។

បច្ចុប្បន្នពលករ(ឈ្មោះថ្មី)ដែលមិនទាន់ត្រួតសញ្ជាតិមានប្រមាណជាង40ម៉ឺននាក់ និងពលករមានប័ណ្ណស៊ីជម្ពូមិនត្រួតសញ្ជាតិមានប្រមាណ1 លាននាក់ ហើយក្នុងករណីបញ្ជាក់អត្តសញ្ញាណជូនពលករមានលិខិតបញ្ជាក់ពីក្រសួង(អ្នកចុះឈ្មោះថ្មី)មិនទាន់ពេលកំណត់ ក្រសួងនិងធ្វើច្បាប់ស្នើទៅក្រសួងមហាផ្ទៃថៃ ដើម្បីបន្ថែមរយ:ពេលចំនួនបីខែបន្ដទៅមុខទៀតដើម្បីអោយពលករបានបញ្ជាក់អត្តសញ្ញាណទាន់ពេលវេលាដែលបានកំណត់។

website_news/2017301109.txt · Last modified: 2017/11/30 15:32 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki