website_news:2017301110

ពលករខ្មែរធ្វើការសន្តិសុខយាម ពេលយប់ម្នាក់ ត្រូវកម្មករសំណង់ព្រួតគ្នាកាប់ឲ្យរងរបួសធ្ងន់

http://www.pheaktraprak.com/ November 28, 2017

កាលពីថ្ងៃច័ន្ទ ទី27 ខែវិច្ឆិកា ឆ្នាំ2017កន្លងទៅ មានករណីបុរសពលករខ្មែរធ្វើការសន្តិសុខយាមនៅការដ្ឋានសំណង់មួយកន្លែង ក្នុងតំបន់ប៉ាតាយ៉ា-ចមធឿនត្រូវក្រុមមេការសំណងនិងបក្សពួកដេញកាប់បណ្ដាលអោយរងរបួសធ្ងន់ ករណីខាងលើនេះបានកើតឡើងនៅវេលាម៉ោង10យប់ នៅត្រង់បរិវេណការដ្ឋានសំណង់មួយស្ថិតនៅតំបន់ប៉ាតាយ៉ា-ចមធឿន ស្រុកបាងឡាម៉ុង ខេត្តឈុនបុរី ។

យោងតាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថាជនរងគ្រោះមានឈ្មោះ បែង អាយុ 22ឆ្នាំ សញ្ជាតិខ្មែរ ធ្វើការជាសន្តិសុខយាមយប់ បានរងរបួសក្បាលជាច្រើនកន្លែង បន្ទាប់ពីត្រូវជនដៃដល់ ជាមេការសំណង់ស្នាក់នៅក្នុងការដ្ឋានកើតហេតុរួមជាមួយបក្សពួកយកដាវសាម៉ូវ៉ៃកាប់មកលើជនរងគ្រោះបណ្ដាលរងរបួសធ្ងន់។ បើតាមការរៀបរាប់របស់ជនរងគ្រោះបានប្រាប់ថា កាលពីពេលថ្ងៃ ជនរងគ្រោះនិងបក្សពួកបាននាំគ្នាចូលទៅលេង ការដ្ឋានខាងលើហើយមានរឿងឈ្លោះគ្នាជាមួយក្រុមជនដៃដល់ជាមេការសំណង់ លុះដល់ពេលល្ងាចឡើងជនរងគ្រោះបានមកចូលវេនយាមនៅត្រង់កន្លែងកើតហេតុ សម្រាប់តែក្រុមគូរជំលោះបានលើកគ្នាប្រដាប់ដោយដាវ,កាំបិត ត្រួតគ្នាកាប់ទៅលើជនរងគ្រោះ ដែលកំពុងឈរយាមបណ្ដាលឱ្យរងរបួសបួសធ្ងន់ ក្រោយបង្កហេតុរួចបក្សពួកជនដៃដល់បាននាំគ្នារត់គេចខ្លួនបាត់អស់។

បច្ចុប្បន្នជនរងគ្រោះ ត្រូវបានភ្នាក់ងារសង្គ្រោះស្រុកបាងឡាម៉ុងបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបាងឡាម៉ុង ចំណែកឯជនដៃដល់កម្លាំងសមត្ថកិច្ចតម្រួតក្រុងប៉ាតាយ៉ាបានតាមស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យ2នាក់ទៅធ្វើការសាកសួរដើម្បីចាត់វិធានការតាមផ្លូវច្បាប់។

website_news/2017301110.txt · Last modified: 2017/11/30 15:35 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki