website_news:2017310302

ប្រជាពលរដ្ឋជាច្រើនគ្រួសារ បានចាកចោលផ្ទះទៅរកស៊ីនៅស្រុកថៃ

https://kohsantepheapdaily.com.kh ៖ កែវ ឆាត ថ្ងៃព្រហស្បតិ៍ ទី៣០ ខែមីនា ឆ្នាំ២០១៧ ម៉ោង ១៩:១២

ខេត្តកំពត ៖ ប្រជាពលរដ្ឋជាច្រើននាក់នៅភូមិព្រៃទទឹង ឃុំអង្គសុភី ស្រុកកំពង់ត្រាច ខេត្តកំពត ជាច្រើននាក់ និងជាច្រើនគ្រួសារ បានចាកចេញពីផ្ទះសម្បែងរបស់ខ្លួនទៅស៊ីឈ្នួលនៅប្រទេសថៃ។ អ៊ំប្រុស នួន សិត អាយុ៧៤ឆ្នាំ នៅភូមិព្រៃទទឹង បានប្រាប់ឲ្យដឹងថា ប្រជាពលរដ្ឋនៅភូមិព្រៃទទឹងជាច្រើនគ្រួសារបានចាកចេញពីផ្ទះសម្បែងទៅរកការងារធ្វើនៅស្រុកថៃ អ៊ំប្រុស នួន សិត និយាយថា ការចាកចេញពីផ្ទះនេះ ពួកគាត់មិនមានការងាររកចំណូលបានប្រាក់ទេ ហើយជីវភាពក្នុងគ្រួសារខ្សត់ខ្សោយផង។

អ៊ំស្រី ជា ណាត អាយុ៥៧ឆ្នាំ បាននិយាយថា ភូមិព្រៃទទឹងមានបុណ្យមានការគឺមិនមានមនុស្សចូលរួមទេ ដោយសារតែអ្នកភូមិចេញចាកចោលផ្ទះអស់ហើយ។ ស្ត្រីជាអ្នកភូមិម្នាក់ទៀតបាននិយាយថាផ្ទះបីគ្រួសារនេះ គេឲ្យគាត់ជាអ្នកចាំតែម្នាក់ឯងទេ ព្រោះម្ចាស់ផ្ទះបានទៅរកការនៅស្រុកថៃអស់ទៅហើយ។ រីឯលោក មូល ខុន ប្រធានភូមិព្រៃទទឹង បានប្រាប់ឲ្យដឹងថា ប្រជាពលរដ្ឋនៅភូមិព្រៃទទឹងមានជាង១០០គ្រួសារ តែគ្រួសាជាងង១០គ្រួសារ បានចាកចេញចោលផ្ទះ និងជាង១០០នាក់ទៀតចាកចេញពីស្រុកកំណើតទៅរកការងារធ្វើ។

នេះគ្រាន់តែភូមិតូចមួយប៉ុណ្ណោះមានប្រជាពលរដ្ឋជាង១០គ្រួសារ បានចោលផ្ទះ និងចំនួនមនុស្សជាង១០០នាក់ ក៏បានចេញស្វែងរកការងារធ្វើនៅក្រៅប្រទេសដែរ ចុះទម្រាំទូទាំងឃុំអាចមានចំនួនច្រើនជាងនេះទៅទៀត៕

website_news/2017310302.txt · Last modified: 2017/03/31 10:37 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki