website_news:2017310306

ពលករខ្មែរមួយចំនួនធំកំពុងមានផលវិបាករឿងគ្មានឯកសារបញ្ជាក់ការធ្វើដំណើរចុះទៅផ្ទះ

http://www.khmerchonburi.info/ 2017/03/30

ចាប់តាំងពីថ្ងៃទី25 ខែមិនា ឆ្នាំ2017 ពលករខ្មែរដែលធ្វើការនៅក្នុងប្រទេសថៃ បានធ្វើដំណើរវិលត្រឡប់ទៅជួបជុំបងប្អូនគ្រួសារនៅឯស្រុកកំណើត ដើម្បីចូលរួមពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជាប្រចាំ។ តែអ្វីដែលធ្វើឲ្យពលករខ្មែរភាគច្រើនមានផលពិបាក់នោះ គឺពួកគាត់មិនមានថៅកែចេញទៅសុំប័ណ្ណបញ្ចាក់ការធ្វើដំណើរពីក្រសួងនានានៅតាមតំបន់ដែលគាត់នៅ។

រឿងនេះបានធ្វើអោយពួកគាត់មានផលវិបាកយ៉ាងខ្លាំង ព្រោះខាងភាគគីអាជ្ញាធរថៃមានការរឹតបន្តឹងយ៉ាងខ្លាំងទោះបីជាមានប័ណ្ណ(ស៊ីជុំពូ)ហើយក៏ដោយ តែបើពួកគាត់មិនមានលិខិតបញ្ជាក់ការធ្វើដំណើរត្រឹមត្រូវពួកគាត់និងងាយរងគ្រោះត្រូវសមត្ថកិច្ចថៃចាប់ អស់ទាំងលុយខាត់ទាំងពេលវេលាពេលខ្លះពួកគាត់អាចនិងត្រូវជាប់គុកថែមទៀត។

បញ្ហាទាំងអស់នេះហើយដែលធ្វើអោយពលករខ្មែរមួយចំនួនធំកំពុងមានការព្រួយបារម្ភលើបញ្ហាទាំងអស់នេះ ដោយសារតែថៅកែថៃមួយចំនួនមិនយកចិត្តទុកដាក់រឿងការធ្វើដំណើររបស់ពួកគាត់ ហើយបណ្ដោយអោយពួកគាត់ឡើងចុះតាមតែយក្សថាកម្មដោយមិនអាណិតអាសូរពួកគាត់បន្ទិចសោះឡើយ។

website_news/2017310306.txt · Last modified: 2017/03/31 10:57 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki