website_news:2017310501

ទីបំផុតរបស់ជនប្រុស-ស្រីរកស៊ីជួញក្រលៀនមនុស្ស

http://www.kaoh-santiphap-news.html ៖ ឃឹម ប៊ុនណាក់ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧ ម៉ោង ១៦:០៥

រាជធានីភ្នំពេញ ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២៩ ឧសភា បានសម្រេចចេញដីកាឃុំខ្លួនជនសង្ស័យប្រុស-ស្រី២នាក់ ពាក់ព័ន្ធករណីជួញដូរក្រលៀន ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទជួញដូរមនុស្សឆ្លងដែនដោយខុសច្បាប់ (ដកហូតសរីរាង្គ) តាមមាត្រា១០ និងមាត្រា១៥ នៃច្បាប់ស្តីពីអំពើប្រឆាំងការជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទ ។ ជនសង្ស័យឈ្មោះឡាច ម៉េងហុង ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅភូមិព្រែកឯង សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ជាមេខ្យល់ និងម្នាក់ទៀតឈ្មោះ អើ ឡាត ភេទស្រី អាយុ៣៨ឆ្នាំ ស្នាក់នៅផ្ទះជួលក្នុងសង្កាត់ចោមចៅ ។

គួររលឹកថា ជនសង្ស័យប្រុស-ស្រី២នាក់ ដែលម្នាក់ជាមេខ្យល់ និងម្នាក់ជាអ្នកគួកជេ (រកមនុស្ស)ក្នុងករណីជួញដូរក្រលៀននាំទៅប្រទេសឥណ្ឌា បានត្រូវនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនរាជធានីភ្នំពេញធ្វើការស្រាវជ្រាវរហូតឈានដល់ឃាត់ខ្លួនកាលពីថ្ងៃ២៤ ខែឧសភា កន្លងទៅ ។

កន្លងទៅការិយាល័យធ្លាប់បានទទួលព័ត៌មាន និងពាក្យបណ្តឹងជាញឹកញាប់ ពីករណីមានជនល្មើសមួយក្រុម រកស៊ីជួញដូរក្រលៀន ក្នុងរូបភាពនាំមនុស្សពីស្រុកខ្មែរ ទៅវះប្តូរនៅប្រទេសឥណ្ឌា ។ ក្រោយពីទទួលបានព័ត៌មាននេះ សមត្ថកិច្ចជំនាញបានធ្វើការស្រាវជ្រាវរហូតដល់រសៀលថ្ងៃទី២៤ ឧសភា ក៏ឈានដល់ឃាត់ខ្លួនស្ត្រីម្នាក់នៅខាងក្រោយផ្សារឯករាជ្យ២ តាមផ្លូវចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ លុះនៅវេលាម៉ោងប្រហែល៧យប់ថ្ងៃដដែល ក៏ចាប់បានបុរសម្នាក់ទៀតជាមេខ្លោងនៅម្តុំស្តុបបូកគោ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។

website_news/2017310501.txt · Last modified: 2017/05/31 14:45 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki