website_news:2017310505

ព្យុះភ្លៀងមួយមេធំនៅទីក្រុងបាងកកធ្វើឲ្យដើមពោធិ៍យក្សមួយដើមបាក់ធ្លាក់សង្កត់ស្ត្រីពលករខ្មែរម្នាក់បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម

http://www.khmer-chonburi.com/archives/ 30 MAY 2017 ខ្មែរ បាត់ដំបង

ព្យុះភ្លៀងមួយមេធំធ្វើឲ្យដើមពោធិ៍មួយដើមបាក់សង្កត់ស្ត្រីពលករខ្មែរម្នាក់ដែលកំពុងសម្រាកនៅក្នុងបន្ទប់បណ្ដាលឲ្យបាត់បង់ជីវិតម្នាក់និងរបួសធ្ងន់ពីរនាក់។ ករណីបាក់ដើមពោធិ៍សង្កត់ស្ដ្រីខ្មែរស្លាប់នេះបានកើតឡើងកាលពីម៉ោង13:30នាទី ថ្ងៃអង្គារទី30 ខែឧសភា ឆ្នាំ 2017 ស្ថិតនៅក្នុង(សយ)សុំដេចចៅថាយ៉ា 3 ផ្លូវ សុំដេចចៅថាយ៉ា ខណ្ឌ សុំដេចចៅថាយ៉ា ខណ្ឌខ្លងសាន នាក្រុងបាងកក ប្រទេសថៃ ជនរងគ្រោះដែលស្លាប់នៅក្នុងហេតុការណ៍នេះត្រូវបានគេស្គាល់ថាពលករខ្មែរ ភេទស្រី (មិនស្គាល់ឈ្មោះ) អាយុប្រមាណ 30ឆ្នាំ ជាកម្មករសំណង់ធ្វើការនៅក្បែរកន្លែងកើតហេតុ និងមានមស្សពីរនាក់ទៀតបានរងរបួសផងដែរ។

បច្ចុប្បន្នសាកសពជនរងគ្រោះត្រូវបានអាជ្ញាធរថៃយកទៅរក្សាទុកនៅមន្ទីរពេទ្យដេីម្បីរង់ចាំធ្វើការបញ្ជូនទៅអោយសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។

website_news/2017310505.txt · Last modified: 2017/05/31 15:00 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki