website_news:2017310506

កម្ពុជា-ថៃបន្តរួមគ្នា ទប់ស្កាត់បទល្មើស ខុសច្បាប់តាមព្រំដែន

http://www.daem-ampil-news.html ថ្ងៃពុធ, ៣១ ឧសភា ២០១៧ 10:36 ដោយ: ប៊ុន វាសនា ID:102

បន្ទាយមានជ័យ៖ ថ្នាក់ដឹកនាំកងទ័ពកម្ពុជា-ថៃ បន្តប្តេជ្ញារួមគ្នាទប់ស្កាត់ និងបង្ក្រាបបទល្មើស ឈើគ្រញូង ពលករឆ្លងដែនខុសច្បាប់ ទំនិញគេចពន្ធ និងបទល្មើសផ្សងៗទៀត នៅតាមបន្ទាត់ព្រំដែន រវាងប្រទេសទាំងពីរ ។

ការប្ដេជ្ញារបស់ភាគីកម្ពុជា-ថៃនេះ បានធ្វើឡើងក្នុងឱកាស លោកឧត្តមសេនីយ៍ឯក ប៊ុន សេង មេបញ្ជាការយោធភូមិភាគ៥ បានដឹកនាំគណៈប្រតិភូ កងទ័ពកម្ពុជាជួបពិភាក្សាការងារ និងជូនបាច់ផ្ការឹតចំណង សាមគ្គីភាព ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងវិស័យយោធា ជាមួយលោកឧត្តមសេនីយ៍ទោ គង់ សំភុង មេបញ្ជាការយោធភូមិភាគ១ និងអង្គភាពពាក់ព័ន្ធក្នុងខេត្តស្រះកែវ ប្រទេសថៃលើស្ពានមិត្តភាពកម្ពុជា-ថៃ នៃច្រកអន្តរជាតិប៉ោយប៉ែត នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ពិធីនេះត្រូវបានធ្វើឡើង រាល់មួយឆ្នាំម្តង ក្នុងបំណងឲ្យតំណាង ថ្នាក់ដឹកនាំកងទ័ព ប្រទេសទាំងពីរ បានជួបពិភាក្សាគ្នា លើកយកបញ្ហាប្រឈមទាំងឡាយមករកគន្លឹះដោះស្រាយរួមគ្នា ចែករំលែកបទពិសោធន៍ ដើម្បីរឹតចំណងសម្ព័ន្ធមេត្រីភាព ពង្រឹងកិច្ចសហប្រតិបត្តិការ លើវិស័យយោធា រវាងប្រទេសទាំងពីរ ៕

website_news/2017310506.txt · Last modified: 2017/05/31 15:05 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki