website_news:2017310507

ពលករខ្មែរមួយក្រុមដេញកាប់គ្នា ផ្អើលផ្សារថៃ ព្រោះតែរឿងឃើញគេបណ្ដើរស្រីដែលខ្លួនកំពុងស្រឡាញ់

http://www.khmer-chonburi.com/archives/ 29 MAY 2017 ខ្មែរ បាត់ដំបង

មានករណីពលករខ្មែរពីរនាក់ត្រូវក្រុមពលករខ្មែរដូចគ្នាប្រដាប់ដោយដាវសាម៉ូរ៉ៃដេញកាប់ទាំងកណ្ដាលផ្សារបណ្ដាលឱ្យមានមនុស្សរងរបួសធ្ងន់ពីនាក់។ ករណីពលករខ្មែរត្រូវគេកាប់បណ្ដាលឱ្យរងរបួសនេះបានកើតឡើងនៅវេលាម៉ោង09:00យប់ថ្ងៃអាទិត្យ ទី28 ខែឧសភា ឆ្នាំ2017 ស្ថិតក្នុង(ផ្សារណាត់ម៉ៃអាមីបាងពូ) ក្បែរផ្លូវសុខុមវីត-ម៉ូ2 ឃុំ ថាយបាន ស្រុក មឿង ខេត្តសាមុតប្រាកានបាន ប្រទេសថៃ។ ជនរងគ្រោះដែលត្រូវគេកាប់បណ្ដាលឱ្យរងរបួស មានឈ្មោះ រេត ភេទប្រុស អាយុ24 ឆ្នាំ សញ្ជាតិខ្មែរ ទី2មានឈ្មោះ ពេត ដារ៉ា ភេទប្រុស អាយុ 24ឆ្នាំ សញ្ជាតិខ្មែរ ប្រភពសមត្ថកិច្ចថៃបានចុះទៅដល់កន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះឈ្មោះ ពេត ដារ៉ា និង រ៉េត ព្រមទាំងសង្សារម្នាក់ទៀត បាននាំគ្នាដើរលេងនិងទិញឥវ៉ាន់នៅក្នុងផ្សារកន្លែងកើតហេតុ លុះដល់ពេលត្រឡប់មកកន្លែងចំណត់រថយន្ដ ពួកគេបានមកឈរចាំឡើងរថយន្ដដើម្បីវិលត្រឡប់មកកន្លែងស្នាក់នៅវិញនោះ ស្រាប់តែមានជនជាតិខ្មែរដូចគ្នាមួយក្រុមដែលធ្វើការនៅក្នុងរោងចក្រផលិតស្បែក ហើយធ្លាប់លួចស្រឡាញ់សង្សាររបស់នាយ រ៉េត បាននាំគ្នាប្រដាប់ដោយដាវសាម៉ូរ៉ៃ ដេញកាប់រងគ្រោះទាំងពីរតែម្ដង តែជនរងគ្រោះឈ្មោះ ដារ៉ា មិនព្រមរត់ត្រូវបានក្រុមពួកនោះកាប់មួយដាវចំខ្នងបណ្ដាលឱ្យរងរបួសត្រង់ខ្នង ចំណែកជនរងគ្រោះឈ្មោះ រ៉េត បានរត់គេចខ្លួនចូលទៅក្នុងផ្សារតែរអិលជើងដួល ត្រូវក្រុមពួកនោះមកទាន់កាប់ត្រូវជើងហើយនិងចង្កេះ រួចនាំគ្នារត់គេចខ្លួនបាត់ស្រមោល។

ក្រោយពីធ្វើការសាកសួររួចសមត្ថកិច្ចថៃបានបញ្ជូនជនរងគ្រោះទាំងពីរនាក់ទៅធ្វើការព្យាបាលនៅមន្ទីរពេទ្យ ចំណែកឯជនដៃ សមត្ថកិច្ចថៃកំពុងធ្វើការស្រាវជ្រាវតាមចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់។

website_news/2017310507.txt · Last modified: 2017/05/31 15:11 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki