website_news:2017310508

អាជ្ញាធរថៃចាប់ខ្លួនពលករខ្មែរ2នាក់ បានបន្លំខ្លួនជាព្រះសង្ឃដើររៃអង្គាសប្រាក់ពីប្រជាពលរដ្ឋថៃ

http://www.khmer-chonburi.com/archives/509 29 MAY 2017 ខ្មែរ បាត់ដំបង

អាជ្ញាធរតម្រួតខេត្តណាខនប៉ាធុម ប្រទេសថៃចាប់ខ្លួនពលករខ្មែរពីរនាក់ ដែលបន្លំខ្លួនជាព្រះសង្ឃហើយដើររៃអង្គាសប្រាក់ពីប្រជាពលរដ្ឋថៃ។ ហេតុការណ៍តម្រួតថៃចាប់ខ្លួនព្រះសង្ឃខ្មែរក្លែងក្លាយនេះបានកើតឡើងកាលពីវេលាម៉ោង 12:10នាទី ថ្ងៃចន្ទទី29 ខែឧសភា ឆ្នាំ2017 ស្ថិតនៅក្នុងម៉ូ11 ឃុំឡាំហ៊ឺយ ស្រុកដនទូម ខេត្តណាខនប៉ាធុម ព្រះសង្ឃដែលត្រូវសមត្ថកិច្ចថៃចាប់ខ្លួន នោះមានឈ្មោះ ខង អឿម អាយុ 69 ឆ្នាំ សញ្ជាតិខ្មែរទី2មានឈ្មោះ អ៊ែម សារ៉ាត អាយុ 29ឆ្នាំ សញ្ជាតិខ្មែរ ប្រភពពីសមត្ថកិច្ចថៃបានឲ្យដឹងថា ជនសង្ស័យទាំងពីរនាក់បានសារភាពថាពួកគេទាំងពីរនាក់បានធ្វើដំណើរឆ្លងដែនខុសច្បាប់ចូលមករកការងារធ្វើនៅក្នុងប្រទេសថៃ តែមិនមានការងារធ្វើ ក៏នាំគ្នាបន្លំខ្លួនធ្វើជាព្រះសង្ឃហើយដើររៃអង្គាសប្រាក់ពីប្រជាពលរដ្ឋថៃដើម្បីយកមកចាយវាយប្រចាំថ្ងៃ។

website_news/2017310508.txt · Last modified: 2017/05/31 15:14 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki