website_news:2017310703

រំលោភសេពសន្ថវៈលើកុមារនៅអាមេរិករត់មកស្រុកខ្មែរនគរបាលនិងFBIតាមចាប់នៅបាត់ដំបង

http://www.rasmei-kampuchea-news.html July 29, 2017

(បាត់ដំបង)៖បុរសជនជាតិអាមេរិកម្នាក់បានជាប់ពាក់ព័ន្ធករណីរំលោភសេពសន្ថវៈលើកុមារនៅប្រទេសអាមេរិកហើយបានរត់មកស្រុកខ្មែរត្រូវកម្លាំងនគរបាលអន្តោប្រវេសន៍ និងកម្លាំងស្ថាប័ន FBI តាមចាប់ដល់ខេត្តបាត់ដំបងកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧។

លោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឲ្យដឹងថាកម្លាំងនាយកដ្ឋាន សហការជាមួយស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សមត្ថកិច្ចមូលដ្ឋាន អាជ្ញាធរដែនដី ព្រមទាំងមានការសហការ ជាមួយស្ថាប័ន FBI ប្រចាំស្ថានទូតអាមេរិក បានចុះអនុវត្តដីកាបញ្ជាឲ្យចូលខ្លួនលេខ១៩៤ របស់ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចទីតាំងក្រុម២១ ភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង។

លោកឧត្តមសេនីយ៍បានឲ្យដឹងទៀតថា បុរសជនបរទេសរូបនេះមានឈ្មោះ Robert James Boehnlein កាន់លិខិតឆ្លងដែនលេខ 506090676 ពីបទរំលោភផ្លូវភេទលើកុមារ នៅសហរដ្ឋអាមេរិក។ក្រោយការឃាត់ខ្លួន ត្រូវបញ្ជូនមកអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីចាត់ការតាមនីតិវិធីច្បាប់បន្ត។លោក អ៊ុក ហៃសីឡាបានបន្តថា”ដោយមានការសហការជាមួយស្ថាប័ន FBI ប្រចាំស្ថានទូតអាមេរិក ជននេះនឹងបញ្ជូនត្រឡប់ទៅអាមេរិវិញ ដើម្បីទទួលទោសនៅទីនោះ”៕S/ដោយ៖ហូសាន់

website_news/2017310703.txt · Last modified: 2017/09/07 15:29 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki