website_news:2017310705

រាជរដ្ឋាភិបាល បដិសេធថា កម្ពុជាមិនបានបើកផ្លូវ ឲ្យមានការពពោះជំនួស

http://www.daem-ampil-news.html ថ្ងៃច័ន្ទ, ៣១ កក្កដា ២០១៧ 10:08 ដោយ: នាង សួគ៌ ID:11

ភ្នំពេញ ៖ គណៈកម្មាធិការជាតិប្រឆាំង និងការជួញដូរមនុស្សបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា មិនបានបើកផ្លូវចំពោះអំពើពពោះជំនួស ដើម្បីធ្វើអាជីវកម្មលើជីវិតទារកនៅកម្ពុជាទ្បើយ។ សេចក្តីជូនព័ត៌មានបានបញ្ជាក់យ៉ាងច្បាស់អំពីខ្លឹមសារ នៃកិច្ចប្រជុំរបស់ខ្លូនក្រោមអធិបតីភាព ដ៍ខ្ពង់ ខ្ពស់របស់សម្តេចក្រទ្បាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីនិងជាប្រធានគណៈកម្មាធិការជាតិ ប្រឆាំង ការជួញដូរមនុស្ស ដោយមានតំណាងអង្គទូត ១៩ប្រទេសចូលរូមផងដែរ ដោយ ដំណោះស្រាយ ចំពោះមុខនៅពេលដែលកម្ពុជាកំពុងធ្វើពង្រាងច្បាប់ ស្តីពីការពពោះជំនួស ការនំាទារក ឬកុមារ ចេញដោយខុសច្បាប់ ជាធរមាននិងត្រូវប្រឈមមុខ និងច្បាប់ព្រហ្មទណ្ឌ និងច្បាប់ស្តីពីការបង្ក្រាប អំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ។

គោលជំហររបស់រាជរដ្ឋាភិបាល ក្នុងការប្រតិបត្តិច្បាប់ធរមានឲ្យបានម៉ឺងម៉ាត់បំផុតគឺ មិនអនុញ្ញាត អោយយកអំពើពពោះជំនួសជាអាជីវកម្មនោះទេ។ ទង្វើកន្លងមក គឺបានកើតទ្បើងនៅក្នុងពេល ច្បាប់ ពពោះជំនួសកំពុងរៀបចំ ហើយត្រូវការពិនិត្យ ព្រោះការពពោះជំនួសនេះអាចចូលជា ករណីរត់ពន្ធ មនុស្ស ជួញដូរមនុស្សនិងជួញដូរសរីរាង្គ ។ សូមជំរាបថា កន្លងមក រដ្ឋាភិបាលក្រុងកង់បេរ៉ា បានស្នើសុំឲ្យរាជរដ្ឋាភិបាលកម្ពុជា តាក់តែងបទដ្ឋាន គតិយុត្តិដើម្បីអោយពលរដ្ឋអូស្ត្រាលី មានសិទ្ធិតាមផ្លូវច្បាប់ជួលស្ត្រីកម្ពុជាអោយពពោះជំនួស៕

website_news/2017310705.txt · Last modified: 2017/09/07 15:31 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki