website_news:2017311001

សម្ដេចក្រឡាហោមស ខេងឧបនាយករដ្ឋមន្ត្រីប្រកាសឲ្យមន្ត្រីបិទច្រករបៀងនៅតាមបន្ទាត់ព្រំដែន បើនៅតែបើកទៀតនោះ មានតែនគរបាលការពារព្រំដែន និងទាហាន

http://nokorwatnews.com/ ថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០១៧

ប៉ោយប៉ែតៈ សម្ដេចក្រឡាហោម ស ខេងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រកាសឲ្យមន្ត្រីបិទច្រករបៀងនៅតាមបន្ទាត់ព្រំដែន បើនៅតែបើក មានតែនគរបាលការពារព្រំដែនគោក និងទាហានតែប៉ុណ្ណោះ ។ ការមានប្រសាសន៍បែបនេះ នៅក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ស្នាក់ការប៉ុស្តិ៍នគរបាល ច្រកទ្វារអន្តជាតិប៉ោយប៉ែត មានកម្ពស់បីជាន់ ដែលមានសមាជិក សមាជិកា មន្ត្រីក្រោមឱវាទគ្រប់ស្ថាប័ន ប្រជាពលរដ្ឋប្រមាណ៣០០០នាក់ កាលពីព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧ នៅចំណុចច្រកទ្វារអន្តជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

សម្ដេចក្រឡាហោម ស ខេងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃមានប្រសាសន៍បញ្ជាក់បន្ថែមៈ ច្រករបៀងគីជាច្រកលួចលាក់ អត់មានសមត្ថកិច្ចដើម្បីយាមការពារនៅទីតាំងនោះឡើយ។ ដោយមិនដូចនៅកន្លែងច្រកទ្វារអន្តជាតិនោះទេ ព្រោះច្រកទ្វារមានកម្លាំងសមត្ថកិច្ចគ្រប់ស្ថាប័ននៅចាំត្រួតពិនិត្យ។ តែនៅពេលនេះ រាជរដ្ឋាភិបាលបានកសាងច្រកទ្វារអន្តជាតិជាច្រើនរួមទាំងច្រកទ្វេភាគី តើយើងចាំបាច់អ្វីនៅតែទុកច្ររបៀងនេះ ហើយអ្នកទទួលខុសត្រូវចំពោះច្រករបៀងនោះ មានតែពីរស្ថាប័នប៉ុណ្ណោះ គឺនគរបាលការពារព្រំដែន និងទាហាន ព្រោះពីរស្ថាប័ននេះ ជាអ្នកគ្រប់គ្រងព្រំដែន។ ជាគោលការណ៍ ឲ្យសមត្ថកិច្ចទាំងអស់ថ្នាក់ក្រោមជាតិត្រូវតែបិទច្រករបៀង ព្រោះបើមិនបិទច្រករបៀងនោះទេ ភ្ញៀវចេញ ចូលតាមច្រករបៀងនោះ ម្យ៉ាងទៀតការជួញដូរមនុស្សរត់ពន្ធគ្រប់ប្រភេទ ក៏ទៅតាមច្រករបៀង នោះដែរ ហើយធ្វើច្រកទ្វារអន្តរជាតិ និងច្រកទ្វេភាគីបានន័យអ្វី ។

នេះហើយជាបញ្ហា បើច្រករបៀងនៅតែមាន គីមានតែស្ថាប័នពីរយោធា និងនគរបាលការពារព្រំដែនគោក ។ ដូច្នេះសួមឲ្យមេបញ្ជាការយោធា និងមេបញ្ជាការនគរបាល រួមជាមួយអាជ្ញាធររដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេសគ្រប់ខេត្ត ស្រុកដើម្បីបិទច្រករបៀងនេះ ងាយស្រួលក្រុមការងារបង្ក្រាប រួមទាំងទប់ស្កាត់បទល្មើសផ្សេងៗ ដែលយកច្រករបៀងនេះមកប្រើប្រាស់។ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏មានប្រសាសន៍ទាក់ទិនទៅនឹងប្រជាពលរដ្ឋខ្មែរចូលទៅប្រទេសថៃកាប់ឈើគ្រញូងនៅក្នុងប្រទេសថៃ ដែលពីមុន ១ថ្ងៃយ៉ាងតិចស្លាប់២នាក់ មានពេលខ្លះរហូតដល់ទៅ៥នាក់ នេះដោយសារតែភាគីថៃអនុវត្តច្បាប់របស់គេរឿងបរិស្ថាននិងព្រៃឈើប្រហារជីវិត ប៉ុន្តែរយៈពេលពីរឆ្នាំកន្លងមកនេះ គីនៅមិនទាន់ឡើយ៕ វណ្ណា

website_news/2017311001.txt · Last modified: 2017/10/31 14:55 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki