website_news:2017311005

ឯកសារសម្រាប់ស្នើសុំVisa

http://pheaktraprak.com/archives By ប្រាក់ ភត្ត្រា October 31, 2017

ឯកសារសម្រាប់ស្នើសុំវីសារការងារ ចំពោះពលករកម្ពុជាដែលបានទទួលប៉ាស្ព័រ (TD) ចំពោះឯកសារសម្រាប់ស្នើសុំវីសារនិងច្បាប់អនុញ្ញាតធ្វើការនៅក្នុងប្រទេសថៃរបស់ពលករកម្ពុជា មានពីក្រុមដូចតទៅ៖

1-ចំពោះពលករកម្ពុជាដែលចុះឈ្មោះថ្មី បានត្រួតសញ្ជាតិរួច ទទួលបានប៉ាស្ព័រការងារ (TD)

ករណីពលករចុះថ្មីក្រោយពេលទទួលបានប៉ាស្ព័រការងារ(TD) អាចស្នើសុំvisa បានភ្លាមនៅកន្លែងធ្វើប៉ាស្ព័រ ចំពោះទីតាំងខេត្តរ៉ាក់យ៉ង

-អត្តសញ្ញាណប័ណ្ណ, សំបុត្រកំណើត, អត្រានុកូលលដ្ឋាន, សៀវភៅគ្រួសារ, ប័ណ្ណបើកបរ,ប៉ាស្ព័រក្រហម, (ឯកសារទាំងអស់នេះយកមួយណាក៏បាន) ចំនួន2 សន្លឹក។

-រូបថត4×6 ត្រៀម6 សន្លឹក

-ប៉ាស្ព័រ(TD)របស់ពលករ ច្បាប់ពិតនិងថតចម្លងចំនួន

-ឯកសារបញ្ជាក់រវាងថៅកែនិងពលករច្បាប់ពិត

-អត្តសញ្ញាណសញ្ជាតិថៃរបស់ថៅកែច្បាប់ពិត

-ឯកសារសៀវភៅគ្រួសាររបស់ថៅកែច្បាប់ថតចម្លងនិងច្បាប់ពិត

-ករណីក្រុមហ៊ុនឯកជនត្រូវមានឯកសារបញ្ជាក់ពីក្រុមហ៊ុនមកជាមួយផង

-ទឹកប្រាក់ចំនួន2050បាត

2-ចំពោះពលករកម្ពុជាដែលមានប័ណ្ណស៊ីជម្ពូ បានត្រួតសញ្ជាតិរួច ទទួលបានប៉ាស្ព័រការងារ(TD) អាចទៅស្នើសុំVisa នៅក្នុងតំបន់ដែលស្នាក់នៅធ្វើការបាន។

ឯកសារចំពោះអ្នកមានប័ណ្ណស៊ីជម្ពូ៖

-ប័ណ្ណស៊ីជម្ពូច្បាប់ថតចម្លងចំនួន2 សន្លឹក

-រូបថត4×6 ចំនួន2 សន្លឹក

-ថរ38

-អត្តសញ្ញាណប័ណ្ណសញ្ជាតិថៃរបស់ថៅកែ

-សៀវភៅគ្រួសាររបស់ថៅកែ

-ឯកសារបញ្ជាក់រវាងថៅកែនិងពលករ ឬហៅសន្សាចាង

-ទឹកប្រាក់500បាត

ក្រោយពេលស្នើសុំvisa រួចកុំភ្លេចទៅស្នើសុំច្បាប់អនុញ្ញាតធ្វើការនៅមន្ទីរការងារខេត្តក្រុងពលករធ្វើការ ដោយមានតំលៃសេវាកម្មចំនួន550បាត។

website_news/2017311005.txt · Last modified: 2017/10/31 15:18 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki