website_news:2017311006

ឯកសារសម្រាប់ទៅធ្វើប៉ាស្ព័រ ចំពោះពលករកម្ពុជា

http://pheaktraprak.com/archives By ប្រាក់ ភត្ត្រា October 31, 2017

ឯកសារសម្រាប់ពលករកម្ពុជាទៅត្រួតសញ្ជាតិធ្វើប៉ាស្ព័រនៅក្នុងប្រទេសថៃ។ ចំពោះពលករកម្ពុជាដែលកំពុងស្នាក់នៅធ្វើការក្នុងប្រទេសថៃ ដើម្បីទៅត្រួតសញ្ជាតិ ធ្វើប៉ាស្ព័រ នៅទីតាំងទាំងបីកន្លែងក្នុងប្រទេសថៃបានត្រូវមានដូចខាងក្រោម៖

1-អត្តសញ្ញាណប័ណ្ណថៅកែច្បាប់ថតចម្លងចំនួន 2សន្លឹក

2-ប័ណ្ណស៊ីជម្ពូ របស់ពលករ ច្បាប់ពិតនិងថតចម្លងចំនួន2សន្លឹក

3- សំបុត្រកំណើត, អត្រានុកូលដ្ឋាន, អត្តសញ្ញាណ, សៀវភៅគ្រួសារ, ប័ណ្ណបើកបរ,កាតបោះឆ្នោត,ប៉ាស្ព័រក្រហម ច្បាប់ថតចម្លងចំនួន 2 សន្លឹក (ក្នុងចំណោមទាំងនេះយកមួយណាក៏បាន) 4-រូបថត 4×6 ចំនួន2 សន្លឹក

5-ទឹកប្រាក់សម្រាប់ធ្វើប៉ាស្ព័រចំពោះ2350បាត

ចំពោះពលករចុះឈ្មោះថ្មី មានឯកសារសម្ភាសន៍ ត្រូវត្រៀមឯកសារទៅធ្វើប៉ាស្ព័រ ដូចខាងក្រោម៖

1-អត្តសញ្ញាណប័ណ្ណសញ្ជាតិថៃរបស់ថៅកែ ច្បាប់ថតចម្លងចំនួន2 សន្លឹក

2-ឯកសារបញ្ជាក់ពីក្រសួងការងារថៃឬហៅថាលិខិតសម្ភាសន៍ច្បាប់ពិត

3-សំបុត្រកំណើត, អត្រានុកូលដ្ឋាន, សៀវភៅគ្រួសារ, សៀវភៅស្នាក់នៅ, អត្តសញ្ញាណ, ប័ណ្ណបើកបរ, កាតបោះឆ្នោត,ប៉ាស្ព័រក្រហម, ច្បាប់ថតចម្លងចំនួន2 សន្លឹក (ក្នុងចំណោមទាំងយកមួយណាក៏បាន)

4-រូបថត4×6 ចំនួន2 សន្លឹក

5-ទឹកប្រាក់សម្រាប់ថ្លៃធ្វើប៉ាស្ព័រចំនួន2350បាត

website_news/2017311006.txt · Last modified: 2017/10/31 15:24 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki