website_news:2017311007

ក្រសួងការងារថៃ ប្រកាសជូនដំណឹង កម្មករធ្វើការនេសាទ អោយប្រញាប់ទៅត្រួតសញ្ជាតិឱ្យបានមុនថ្ងៃទី01

http://pheaktraprak.com/archives By ប្រាក់ ភត្ត្រា October 31, 2017

រដ្ឋមន្ត្រីក្រសួងការងារថៃ ប្រកាសជូនដំណឹងដល់ពលករបរទេសទាំងបីសញ្ជាតិ ធ្វើការផ្នែកនេសាទ,និងការងារសមុទ្រ អោយប្រញាប់ត្រួតសញ្ជាតិឱ្យបានមុនថ្ងៃទី01.11.2017។ ក្រសួងការងារថៃប្រកាសតឿនពលករខ្មែរ,ឡាវ,ភូមា, ដែលមានប័ណ្ណស៊ីជម្ពូផុតកំណត់ 01.11.2017 ប្រញាប់រួសរាន់ត្រួតសញ្ជាតិអោយបានទាន់ពេលវេលា មិនដូច្នេះទេនិងត្រូវមានទោសចាប់បញ្ជូនទៅប្រទេសរបស់ខ្លួនភ្លាម។

កាលពីថ្ងៃច័ន្ទទី30 ខែតុលា ឆ្នាំ2017នេះ លោករដ្ឋមន្ត្រីក្រសួងការងារថៃ បានប្រកាសជូនដំណឹងដល់ពលករបរទេសទាំងបីសញ្ជាតិ ដែលកាន់ប័ណ្ណស៊ីជម្ពូប្រភេទធ្វើការនេសាទ ផ្នែកការងារសមុទ្រ ប័ណ្ណស៊ីជម្ពូផុតកំណត់នៅថ្ងៃទី01 ខែ11 ឆ្នាំ2017 ខាងមុខនេះ អោយប្រញាប់ប្រញាល់រួសរាន់ទៅធ្វើការត្រួតសញ្ជាតិប្ដូរយកប៉ាស្ព័រអោយ បានមុនពេលកំណត់។

ទីតាំងត្រួតសញ្ជាតិជូនពលករកម្ពុជាមានចំនួនបីកន្លែងដូចខាងក្រោម៖

1.ទីក្រុងបាងកក អាស័យដ្ឋាន អ៊ឹមធើរៀលវឺល ឡាតប្រាវ(Imperial World Ladphrao) ជាន់ទី 4 លេខ2539 ច្រក81-83 ផ្លូវឡាតប្រាវ សង្កាត់ចៅឃុនស៊ីង ខណ្ឌថុងឡាង ទីក្រុងបាងកក 10310។

2.ខេត្តរ៉ាក់យ៉ង. អាស័យដ្ឋានផ្សារ អូថប់យ៉ង(OTOP MA Yong). 201-ភូមិ7 ឃុំម៉ាខាយ,ស្រុក និឃុំផាត់តាណា,ខេត្តរ៉ាក់យ៉ង 21180។

3.ខេត្តសុងក្លា អាស័យដ្ឋាន ផ្សារហុកទៀង(Fuk Thai) 99 ភូមិ3. ឃុំ ខ្លងហែរ ស្រុកហាតយ៉ៃ ខេត្តសុងក្លា

ក្រោយពេលត្រួតសញ្ជាតិប្ដូរយកប៉ាស្ព័ររួចពលករបរទេសទាំងបីសញ្ជាតិ អាចធ្វើការស្នើសុំវីសារការងារនិងច្បាប់អនុញ្ញាតធ្វើការស្នាក់នៅក្នុងប្រទេសថៃយ៉ាងត្រឹមត្រូវទៅតាមលក្ខខណ្ឌដែលច្បាប់បានកំណត់។

website_news/2017311007.txt · Last modified: 2017/10/31 15:31 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki