website_news:2018010201

ផ្សព្វផ្សាយច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្សនិងអំពើធ្វើអាជីវកម្មផ្លូវភេទដល់ម្ចាស់អាជីវកម្ម

http://cambodiapolice.com/ 10:33 am 1 កុម្ភះ 2018

កំពង់ចាម ៖ កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ កម្លាំងការិយា ល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដឹកនាំដោយ លោកស្រីវរសេនីយ៍ទោ ហេង ដាឡែន នាយការិយាល័យ សហការ ជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងកំពង់ចាម បានចុះធ្វើបច្ចុប្បន្ន ភាពស្ថិតិ និងកិច្ចសន្យាហាមឃាត់ការប្រព្រឹត្តបទល្មើសសញ្ចារកម្ម ព្រមទាំងផ្សព្វផ្សាយច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើ ធ្វើអាជីវកម្មផ្លូវភេទ ដល់ម្ចាស់អាជីវកម្ម ស្ត្រីបម្រើការងារក្នុងសណ្ឋាគារ ផ្ទះសំណាក់ ចំនួន០៦ គោលដៅ មានមនុស្សចូលរួមចំនួន៩១ នាក់ (ស្រី ៤៥នាក់)៖

១-សណ្ឋាគារ យីហោ មនោរម្យ VIP មានមនុស្សចូលរួមចំនួន ២១នាក់ (ស្រី១១នាក់)

២-សណ្ឋាគារ យីហោ ម៉ារីយ៉ា មានមនុស្សចូលរួមចំនួន០២ នាក់

៣-សណ្ឋាគារ យីហោ LBN អាស៊ាន មានមនុស្សចូលរួមចំនួន ៤៩នាក់ (ស្រី២០នាក់)

៤-ផ្ទះសំណាក់ យីហោ មេគង្គ-ក្រូសស៊ីង មានមនុស្សចូលរួមចំនួន ០៩នាក់ (ស្រី០៧នាក់)

៥-ផ្ទះសំណាក់ យីហោ មូន រីវ័រ មានមនុស្សចូលរួមចំនួន០៥ នាក់ (ស្រី០៤នាក់)

៦-ផ្ទះសំណាក់ យីហោ ថ្មដា មានមនុស្សចូលរួមចំនួន ០៥នាក់ (ស្រី០៣នាក់) ៕

website_news/2018010201.txt · Last modified: 2018/02/01 13:50 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki