website_news:2018010204

លោកសង្ឃមុខលុយ ចាក់ចង្ហាន់ចោល ទុកតែបច្ច័យ ត្រូវបានអាជ្ញាធរថៃចាប់ខ្លួន

http://www.prakpheaktra.com January 30, 2018

ព្រះសង្ឃខ្មែរមួយអង្គត្រូវសមត្ថកិច្ចកម្លាំងអាជ្ញាធរខេត្តរ៉ាក់យ៉ងប្រទេសថៃឃាត់ខ្លួនបន្ទាប់ពីយកចង្ហាន់ប្រជាពលរដ្ឋថៃប្រគេនទៅបោះចោលក្នុងធុងសំរាម យកតែលលុយសុទ្ធ។ កាលពីព្រឹកថ្ងៃច័ន្ទទី៣០ ខែមករា ឆ្នាំ២០១៨ កម្លាំងអាជ្ញាធរខេត្តរ៉ាក់យ៉ងប្រទេសថៃបានឃាត់ខ្លួនព្រះសង្ឃកម្ពុជា០១អង្គ ឈ្មោះ សំ សាវុធ នៅត្រង់ចំណុច ឃុំក្រសែរប៊ុន ខេត្តរ៉ាក់យ៉ង ប្រទេសថៃ។ យោងតាមរបាយការណ៍ពីកន្លែងកើតហេតុបានឲ្យដឹងថា ព្រះសង្ឃខាងលើបានដើរបិណ្ឌបាតចង្ហាន់ពីប្រជាពលរដ្ឋថៃនៅក្នុងភូមិឃុំកើតហេតុ ហើយបន្ទាប់មកព្រះសង្ឃរូបនោះបានយកចង្ហាន់ដែល ប្រជាពលរដ្ឋថៃប្រគេនយកទៅបោះចោលនៅក្នុងធុងសំរាម ទុកតែលុយសុទ្ធ រួចត្រូវប្រជាពលរដ្ឋថៃមកទាន់រាយការណ៍ជូនសមត្ថកិច្ចថៃអោយធ្វើការចាប់ខ្លួនយកទៅសឹកដើម្បីចាត់វិធានការតាមផ្លូវច្បាប់។

website_news/2018010204.txt · Last modified: 2018/02/01 14:03 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki