website_news:2018010205

ចាប់ខ្លួនជនសង្ស័យ៦០នាក់ ពាក់ព័ន្ធនឹងអំពើជួញដូរស្ត្រីជនជាតិវៀតណាម នៅភាគពាយព្យប្រទេសចិន

https://www.dap-news.com/kh/ ព្រហស្បតិ៍, 01 កុម្ភៈ ២០១៨ 07:44 ប្រែសម្រួល: ម៉ៅ បុប្ផាមករា ID:102

គូនមីង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨ថា ក្រុមអាជ្ញាធរនៅខេត្ត យូណាន បានប្រកាសឲ្យដឹងនៅថ្ងៃពុធនេះថា ប៉ូលិសនៅស្ថានីយរថភ្លើង នៅភាគពាយព្យប្រទេសចិន បានធ្វើការឃាត់ខ្លួនក្រុមជួញដូរ មនុស្សដែលឆ្លងកាត់ព្រំដែន និងបានជួយសង្គ្រោះស្ត្រីវៀតណាមបានចំនួន១៧នាក់់ ។

សរុបជនសង្ស័យមានចំនួន៦០នាក់ត្រូវបានចាប់ខ្លួន ។ ប៉ួលិសនៅឯស្ថានីយរថភ្លើង នៅខេត្ត យូណាន បានបញ្ជាក់អំពីអត្តសញ្ញាណបុរសម្នាក់ និងស្ត្រីម្នាក់ដែលកាន់សំបុត្រជាច្រើន ដោយមិនត្រឹមត្រូវនឹងលេខសម្គាល់នៅក្នុងអត្តសញ្ញាណបណ្ណ នៅក្នុងខែកុម្ភៈកាលពីឆ្នាំមុន ។ បុរសនោះបានឆ្លើយសារភាពថា គាត់បាននាំក្រុមស្ត្រីវៀតណាមទាំងនោះចូលមកក្នុងក្រុង Hekou ក្នុងខេត្ត យូណាន ការស៊ើបអង្កេតនៅក្នុងករណីនេះនៅតែបន្តនៅឡើយ ៕

website_news/2018010205.txt · Last modified: 2018/02/01 14:06 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki