website_news:2018010301

ពលការិនីខ្មែរម្នាក់ត្រូវបានជួយសង្គ្រោះបន្ទាប់ពីថៅកែបង្ខំឲ្យធ្វើការដោយគ្មានកិច្ចសន្យា

https://wmc.org.kh/ ថ្ងៃពុធ ទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨ ធូ វីរៈ

ភ្នំពេញ៖ពលការិនីខ្មែរម្នាក់បម្រើការងារជាស្ត្រីមេផ្ទះនៅប្រទេសម៉ាឡេស៊ីត្រូវបានអាជ្ញាធរនិងអង្គការសង្គមស៊ីវិលជួយសង្គ្រោះ និងធ្វើមាតុភូមិនិវត្តន៍មកស្រុកកំណើតវិញទាំងមានស្ថានភាពជំងឺ។ នេះបើតាមអ្នកឃ្លាំមើល និងការពារសិទ្ធិមនុស្ស។ ពលករខ្មែរឈ្មោះ យ៉ន សុគា អាយ២៨ ឆ្នាំ បានទៅបម្រើការងារជាជំនួយការមេផ្ទះនៅទីក្រុងកូឡាឡាំពួរប្រទេសម៉ាឡេស៊ីកាលពីឆ្នាំ២០១៤។កញ្ញា យ៉ន សុគា បានប្រាប់អ្នកឃ្លាំមើលសិទ្ធិមនុស្សថាថៅកែបានបង្ខំឲ្យបន្តធ្វើការពីរឆ្នាំទៀតបើទោះបីជានាងផុតអាណត្តិការងារហើយថៅកែព្រមានមិនបើកប្រាក់ខែចុងក្រោយ។ កញ្ញា យ៉ន សុគា៖«ខ្លួនត្រូវបានថៅកែជាម្ចាស់ផ្ទះបង្ខំឲ្យធ្វើការចំនួន២ឆ្នាំ ខណៈដែលខ្លួនចង់វិលត្រឡប់មកស្រុកខ្មែរហើយថៅកែបានព្រមានមិនបើកប្រាក់ខែចុងក្រោយឲ្យលុះត្រាតែមានអ្នកថ្មីមកជំនួស ប៉ុន្តែនាងគ្មានជំនឿថា មិនដឹងពេលណា។នាងផ្តាច់ទូរស័ព្ទវិញខណៈថៅកែបានត្រឡប់មកដល់ផ្ទះវិញ។ នាងដង្ហោយហៅឲ្យជួយសង្គ្រោះចេញពីថៅកែនេះព្រោះថៅកែបានធ្វើបាបនិងជេរស្តីឲ្យរាល់ថ្ងៃ»។

ពលករខ្មែរឈ្មោះ យ៉ន សុគា អាយ២៨ ឆ្នំា សម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកោះកុង។រូបភាព៖អង្គការលីកាដូ កញ្ញា យ៉ន សុគា រៀបរាប់ប្រាប់មន្ត្រីសិទ្ធិមនុស្សទៀតថាកញ្ញានិងស្ត្រីបីនាក់ទៀតត្រូវបានក្រុមហ៊ុនឯកជនមួយមិនស្គាល់ឈ្មោះគឺប្តីជាជនជាតិចិន និងប្រពន្ធជាជនជាតិខ្មែរបាននាំនាងទៅធ្វើការនៅប្រទេសម៉ាឡេស៊ីឆ្លងកាត់ច្រកព្រំដែនប៉ោយប៉ែតទៅប្រទេសថៃដោយប្រើប្រាស់ប្រភេទលិខិតឆ្លងដែនទេចរណ៍កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ ២០១៤ដោយម្ចាស់ក្រុមហ៊ុននេះសន្យាផ្តល់ការងារនៅក្នុងហាង។តែផ្ទុយទៅវិញនាងនិងស្ត្រី៣នាក់ទៀតធ្វើការងារនៅក្នុងសណ្ឋាគារបន្ទាប់មកក៏ដូរការងារថ្មីទៅជាជំនួយការមេផ្ទះ។ ក្រោយពីចប់កិច្ចសន្យាការងារពីរឆ្នាំក្រុមហ៊ុនបាននាំពួកគេទៅធ្វើជំនួយការមេផ្ទះនៅន្លែងថ្មីទៀតដោយពួកគេមិនទាន់សង់លុយថៅកែអស់។ ប៉ុន្តែពួកគេបដិសេធក៏ត្រូវបានថៅកែយកបំពងទីបវាយពួកគេ។ ទោះបីយ៉ាងណាកញ្ញា យ៉ន សុគា បានលួចរត់ចេញពីផ្ទះដោយមិនបើកប្រាក់ខែ។ «នាងសុខចិត្តទ្រាំនៅធ្វើបាន៦ខែ យ៉ន សុគា បានលួចរត់ចេញពីផ្ទះ ដោយមិនបានបើកប្រាក់ឈ្នួលទាំងអស់ ដោយទៅសុំម្ចាស់ផ្ទះមុនធ្វើការសិន តែម្ចាស់ផ្ទះនេះទាមទារឲ្យនាងធ្វើការឲ្យខ្លួនរយៈពេល២ ឆ្នាំ តែនាងយ៉ន សុគា មិនព្រម។ម្ចាស់ផ្ទះចាស់នេះកំពុងបង្ខំនាងឲ្យធ្វើការចង់ឈប់លុះត្រាតែមានអ្នកថ្មីមកជំនួស។ក្រុមហ៊ុនដែលនាំនាងបានដកហូតយកPassportទុក ដោយមិនប្រគល់ឲ្យសាម៉ីខ្លួនកាន់ឡើយ»។

បើតាម លោក អ៊ិន គង់ជិត មន្ត្រីជាន់ខ្ពស់ផ្នែកអង្កេតរបស់អង្គការការពារសិទ្ធិលីកាដូប្រាប់វិទ្យុស្ត្រីថាពលករខ្មែរឈ្មោះ យ៉ន សុគា ក្រោយពីលួចរត់ចេញពីផ្ទះក៏មកសុំម្ចាស់ផ្ទះចាស់ដែលធ្លាប់បម្រើការងារអស់រយៈពេល២ឆ្នាំគឺពេលនោះហើយម្ចាស់ផ្ទះបង្ខំឲ្យធ្វើការពីរឆ្នាំទៀតតែនាងបដិសេធ។លោកថាក្រុមហ៊ុនបានដកហូតលិខិតឆ្លង់ដែនរបស់ពួកគេ។ លោក អ៊ិន គង់ជិត រំលឹងថាកញ្ញាសុគាបានទូរស័ព្ទមកលោកដើម្បីសុំឲ្យអន្តរាគមន៍នាងឲ្យបានត្រឡប់មកស្រុកកំណើតវិញ។ប៉ុន្តែនាងបានបិទទូរស័ព្ទនៅពេលថៅកែត្រឡប់មិនផ្ទះវិញ។ លោក អ៊ិង គង់ជិត បញ្ជាក់មិនយូប៉ុន្មានកញ្ញា យ៉ន សុគា ត្រូវបានជួយសង្គ្រោះនិងបញ្ជូនមកស្រុកកំណើតវិញហើយ។ប៉ុន្តែលោកកញ្ញា សុគា កំពុងមានបញ្ហាសុខាភាពគឺគ្រុនពោះវៀនតាំងពីនៅប្រទេសម៉ាឡេស៊ីមក ។ លោក អ៊ិង គង់ជិតថាកញ្ញាសម្រេចមិនដាក់ពាក្យប្តឹងក្រុមហ៊ុននិងម្ចាស់ផ្ទះនោះទេព្រោះនាងបានត្រឡប់មកផ្ទះហើយ។ លោក អ៊ិង គង់ជិត៖«គាត់គិតថាគាត់ចង់បានត្រឡប់មកផ្ទះវិញគាត់រស់នៅក្នុងនោះដូចរស់នៅក្នុងឋាននរកអញ្ចឹក។ម្សិលមិញខ្ញុំជួបគាត់នៅមន្ទីរពេទ្យគាត់ប្រាប់ថាគាត់មកដល់ផ្ទះវិញដូចកើតម្តងទៀត។អញ្ចឹងរឿងផ្លូវច្បាប់អីនិងគាត់អត់…ថៅកែចុងក្រោយបើកប្រាក់ខែអស់ហើយតែថៅកែមួយទៀតទីពីរគឺ៦ខែមិនបានបើកប្រាក់ខែអោយគាត់ទេ។គាត់សម្រេចមិនប្តឹងផ្តល់ទេកាលណាគាត់ប្តឹងផ្តល់គាត់អាចនឹងគាត់ចេញមកមិនរួច។»

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានចុះកិច្ចព្រមព្រៀងបញ្ជូនពលករខ្មែរទៅធ្វើការនៅប្រទសម៉ាឡេស៊ីឡើងវិញបន្ទាប់ពីផ្អាកអស់រយៈពេល៦ឆ្នាំ ចាប់តាំងពីឆ្នាំ២០១១ ក្រោយពីជនរងគ្រោះនិងអង្គការសង្គមស៊ីវិលប្តឹងអំពីការរំលោភបំពាន់សិទ្ធិការងារ។ លោក អ៊ិត សំហេងរដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានឲ្យដឹងនៅចុងខែមករា ឆ្នាំ ២០១៨ថាក្រសួងនឹងចាប់ផ្តើមបញ្ជូនពលករខ្មែរទៅប្រទេសម៉ាឡេស៊ីនៅដើមខែមិថុនា ឆ្នាំ ២០១៨នេះ។ លោករដ្ឋមន្ត្រីថាដើម្បីធានាសុវត្ថិភាពជូនពលករខ្មែរភាគីទាំងពីរបានចុះកិច្ចព្រមព្រៀង៨ចំនុច។ ក្នុងចំណោមនោះត្រូវផ្ដល់ទូរស័ព្ទដៃសម្រាប់ទំនាក់ទំនងរវាងស្ដ្រី ជំនួយការមេផ្ទះនិងក្រុមគ្រួសារ។កំណត់យន្ដការទស្សនកិច្ចដល់ទីកន្លែងធ្វើការរបស់ពលករ-ពលការិនីរៀងរាល់ត្រី មាសនិងផ្តល់ធានារ៉ាប់រងគ្រោះថ្នាក់ការងារនិងសុខភាព។ការត្រួតពិនិត្យទីភ្នាក់ងារជ្រើស រើសឯកជនជាដើម។បច្ចុប្បន្ននេះប្រទេសម៉ាឡេស៊ី មានពលករបរទេសកំពុងធ្វើការងារប្រមាណ១លាន៧សែននាក់ដែលធ្វើការងារទៅលើវិស័យ ឧស្សាហកម្ម ផលិតកម្ម និងការងារតាមផ្ទះ។ចំពោះពលករខ្មែរដែលធ្វើការងារស្របច្បាប់នៅប្រទេសម៉ាឡេស៊ីគិតមកដល់ចុងឆ្ន២០១៧ មាន ជា៨០០០នាក់៕

website_news/2018010301.txt · Last modified: 2018/03/01 14:27 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki