website_news:2018010304

ថៃបញ្ជូនកម្មករ 35នាក់ ទៅសង្គ្រោះនៅមន្ទីរពេទ្យបន្ទាប់ពីធ្លាយឧស្ម័ន នៅក្នុងរោងចក្រធ្វើទឹកកក

http://www.prakpheaktra.com March 1, 2018

មានករណីលេចធ្លាយហ្គាស៍ឧស្ម័ននៅក្នុងរោងចក្រផលិតទឹកកកបណ្ដាលឱ្យកម្មករចំនួន 35នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាម។ កាលពីវេលាម៉ោង12យប់ឈានចូលថ្ងៃព្រហស្បតិ៍ ទី01 ខែមិនា ឆ្នាំ2018 មានករណីលេចធ្លាយហ្គាស៍ឧស្ម័ន(អាំម៉ូលា) នៅក្នុងរោងចក្រផលិតទឹកកកមួយកន្លែងស្ថិតនៅក្នុងស្រុកអយុធ្យា ខេត្តអយុធ្យា ប្រទេសថៃ ។ យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាកម្មករប្រុសនិងស្រីធ្វើនៅក្នុងរោងចក្រផលិតទឹកកកខាងលើចំនួន 35នាក់់ ត្រូវបានភ្នាក់ងារសង្គ្រោះស្រុកអយុធ្យាបញ្ជូនយកទៅសង្គ្រោះនៅមន្ទីរពេទ្យអយុធ្យា បន្ទាប់ពីកម្មករធ្វើការនៅក្នុងរោងចក្រទាំងអស់នោះបានស្រូបឧស្ម័នអាំម៉ូលាដែលលេចធ្លាយបណ្ដាលឱ្យមានអការះថប់ដង្ហើមនិងវិលមុខតឹងដើមទ្រូង។ ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចថៃបានចុះធ្វើការត្រួតរោងចក្រខាងភ្លាមៗព្រមទាំងយករថយន្តពន្លត់អគ្គិភ័យមកបាញ់សម្អាតជាតិឧស្ម័នដែលលេចធ្លាយនៅក្នុងរោចក្រ។

website_news/2018010304.txt · Last modified: 2018/03/01 14:41 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki