website_news:2018010305

អាជ្ញាធរស្រុកជាំក្សាន្ត មកទទួលសពពលករខ្មែរ ពីភាគីថៃ

http://ann.com.kh/ ថ្ងៃព្រហស្បតិ៍, 1 ខែមីនា 2018 9:04 ព្រឹក

ខេត្តព្រះវិហារ៖ អាជ្ញាធរស្រុកជាំក្សាន្ត កាលពីវេលាម៉ោងជាង៩យប់ ថ្ងៃទី២៨ កុម្ភៈ ម្សិលមិញ បានមកទទួលសពពលករ ខ្មែរម្នាក់ ពីភាគីថៃ នៅចំណុចច្រកតំបន់អានសេះ នៃខេត្តព្រះវិហារ។ លោក ជា គឹមសេង អភិបាលស្រុកជាំក្សាន្ត បានឲ្យដឹងថា សពពលករខ្មែរខាងលើ ឈ្មោះ យូរ សាវុធ ភេទប្រុស អាយុ៣៦ឆ្នាំ ជាកម្មករសំណង់ នៅភូមិជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃទី២៥ កុម្ភៈ នៅក្នុងខេត្តនុនបូរី ប្រទេសថៃ។ លោកបន្តថា បន្ទាប់ពីទទួលសពពីខាងភាគីថៃ បានដឹកប្រគល់ជូនក្រុមគ្រួសារយក មកធ្វើបុណ្យតាមប្រពៃណី នៅស្រុកកំណើត។ ជាមួយគ្នានោះ ឯកឧត្តម សួស យ៉ារ៉ា អ្នកតំណាងរាស្ត្រមណ្ឌលខេត្តព្រះវិហារ បានចូលរួមរំលែកទុក្ខដល់គ្រួសារសព និងចូលបច្ច័យចំនួន ៤០ម៉ឺនរៀល និងអង្ករ២បាវផងដែរ៕

website_news/2018010305.txt · Last modified: 2018/03/01 14:43 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki